តារាម៉ូដែល ដែលត្រូវបានគេស្គាល់ថា ជាកូនក្រមុំជ័រ នាង Yang Yang កាលពីពេលថ្មីៗនេះ បានបែកធ្លាយរូបភាព សិចស៊ី មួយអាល់ប៊ុម ក្នុងឈុតក្នុងយ៉ាងស្តើងរបស់នាង។
តាមប្រភពពីបណ្តាញសង្គមចិន បានឲ្យដឹងថា នាង Yang ត្បិតតែទទួលបានភាពល្បីល្បាញ តែមួយរយៈនេះ នាងមិនសូវជាលេចធ្លោរប៉ុន្មានទេ ដូច្នេះការបញ្ចេញ់រូបភាពនេះ មិនបាច់ឆ្ងល់ទេ គឺដើម្បីទាញចំណាប់អារម្មណ៌មហាជន។ តែទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលមានបំណងចង់ឃើញដងខ្លួននាងនោះ អាចនឹងសប្បាយចិត្តព្រោះ ពេលនេះនាងបានបង្ហាញឲ្យឃើញទាំងអស់ហើយ។
ប្រភព: នាវា


មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនកំពុងបន្តចរចាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ចំពោះសំណើរទាមទារសមាសភាពអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល ក្នុងគណៈកម្មការចម្រុះត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ នឹងទុកពេលឲ្យ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ពិចារណារឿងនេះ។ លោក អះអាងថា យុត្តិធម៌នឹងមិនអាចមានឡើយ ប្រសិនបើទុកឲ្យ គ.ជ.ប និង គណបក្សប្រជាជនកម្ពុជា ជាអ្នកដោះស្រាយបញ្ហានេះនោះ ៖ “យើងកំពុងចរចាហើយតើ ពីព្រោះយើងចង់បានអាជ្ញាកណ្ដាល អង្គការសហប្រជាជាតិ ហើយនឹង គ.ជ.ប ជាអ្នកសម្របសម្រួល បើទុកឲ្យ គជប ដោះស្រាយគណបក្សប្រជាជនដោះស្រាយ គឺមិនអាចរកយុត្ដិធម៌ជូនប្រជាជនបានទេ ពីព្រោះគាត់ទាំងពីគឺជាផ្នែកនៃបញ្ហា មិនមែនជាផ្នែកនៃដំណោះស្រាយទេ យើងរងចាំមើលសិនទៅ ពីព្រោះរឿងនេះគឺថា កំពុងតែដំណើរការទៅហើយ កំពុងតែទុកពេលវេលាឲ្យគណបក្សប្រជាជន និង គ.ជ.ប ជាអ្នកគិត” ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា អះអាងថា មិនមានការប្រជុំជាថ្មីលើសំណើរនេះឡើយ ដោយហេតុថា គណបក្សសង្គ្រោះជាតិ បានបដិ សេធចូលរួមកាលពីថ្ងៃចន្ទ ហេតុដូចនេះ គ.ជ.ប នឹងបន្តអនុវត្តការងារទៅតាមច្បាប់ និងប្រតិទិនដែលបានកំណត់ ៖ “ថ្ងៃមុនជជែកគ្នាថា បង្កើតក្រុមការងារមួយហើយ គាត់ដកថយទៅវិញអញ្ចឹងទេ ដូចជា អត់មានអីនេះ ព្រោះគាត់បានដកថយ គាត់ថាមិនទាន់ចូលប្រជុំ អញ្ចឹងទេអត់មានការជជែកគ្នាឡើងវិញទេ ដូចខ្ញុំជម្រាបអញ្ចឹង យើងរងចាំការសម្រេចរបស់គាត់ ទន្ទឹមនឹងនេះ គជប អនុវត្ដការងារខ្លួន មកតាមច្បាប់ តាមនីតិវិធីប្រតិទិនរបស់ខ្លួន” ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា ករណីនៅតែមានបញ្ហាផ្ទៃក្នុង មិនទុកចិត្តគ្នាក្រោយពីបោះឆ្នោតហើយបែបនេះ គឺអាចបង្កនូវមានអសន្តិសុខដល់សង្គម និងពលរដ្ឋ។ លោកថា ជម្រើសដ៏ល្អនោះ គឺគប្បីស្នើឲ្យមានសមាសភាពអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយបញ្ហានេះ ព្រោះកម្ពុជាក៏ជាសមាជិកនៃអង្គការអន្តរជាតិឯករាជ្យនេះ ៖ “ខ្ញុំគិតថា បញ្ហាដែលកើតមានឡើង នៅពេលដែលបញ្ហាផ្ទៃក្នុងមិនត្រូវបានដោះស្រាយគឺមានតែរកភាគីផ្សេងទៀត ដូចជាអង្គការសហប្រជាជាតិ ព្រោះថាកម្ពុជាក៏ជាប្រទេស សមាជិករបស់អង្គការសហប្រជាជាតិដែរ ដូច្នេះគួរតែព្រមយកនៅអ្វីដែលជាសំណើរ អង្គការសហប្រជាជាតិហ្នឹង មិនលម្អៀងអ្វីទេ សម្រាប់កម្ពុជា អញ្ចឹងខ្ញុំគិតថា ជាមធ្យោបាយល្អ បើសិនជា ផ្ដល់ឱកាសដល់អង្គការសហប្រជាជាតិ” ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សមាជិកតំណាងរាស្ត្រគណបក្សប្រឆាំង នឹងមិនចូលរួមប្រជុំសភានៅថ្ងៃដំបូង ជាដាច់ខាត ប្រសិនបើ ពុំមានដំណោះស្រាយសមរម្យលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
ប៉ុន្តែ កាលពីថ្ងៃទី២ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការមិនចូលរួមប្រជុំរដ្ឋសភារបស់គណបក្សប្រឆាំង គឺជារឿងរបស់គេ។ នាយករដ្ឋមន្ត្រីបន្តថា បើសិនជាគណបក្សប្រឆាំង មិនចូលរួមប្រជុំរដ្ឋសភា លើកដំបូង មានន័យថា តំណាងរាស្ត្រនោះ ប្រឆាំងនឹងព្រះមហាក្សត្រ ព្រោះរដ្ឋធម្មនុញ្ញ បានកំណត់ថា ព្រះមហាក្សត្រត្រូវកោះប្រជុំរដ្ឋសភា នីតិកាលថ្មី នៅរយៈពេលយ៉ាងយូរ ៦០ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត។ ដូច្នេះអ្នកមិនចូលរួមប្រជុំ គឺប្រឆាំងនឹងព្រះមហាក្សត្រ និងឆន្ទៈរបស់រាស្ត្រ ដែលបានបោះឆ្នោតឲ្យ។ លោកនាយករដ្ឋមន្ត្រី បន្តថា បើសិនជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនចូលរួម ហើយលាលែង គ.ជ.ប នឹងយកអាសនៈនោះ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះនៅក្នុងរដ្ឋសភា៕
ប្រភព: VOD
បើ និយាយទៅដល់ប្រពៃណីទំនៀមទម្លាប់របស់នារីខ្មែរ ការស្លៀកពាក់ពិតជាសំខាន់ណាស់ ហើយស្រ្តីខ្មែរមិនអាចស្លៀកលេចលើលេចក្រោមនោះទេ។ ប៉ុន្តែ នៅក្នុងសម័យស៊ីវិល័យនេះ អ្នករាល់គ្នាត្រូវការភាពទាន់សម័យ និងស្ទីលពេញនិយម ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកដទៃ។
ហ្វេសប៊ុក ជាបណ្តាញសង្គមដ៏ទូលំទូលាយ ដែលងាយស្រួលក្នុងការចែករំលែកជារូបភាព ឬក៏ព័ត៌មានជាសាធារណៈ។ ដូចនេះ យើងពិតជាមិនដឹងថា ហេតុអ្វីបានជារូបនារីវ័យក្មេងម្នាក់នេះ បានបង្ហោះលើទំព័រ ហ្វេសប៊ុក ដោយបង្ហាញនូវស្ថានភាពស្លៀកពាក់ចងពុងសារុងរបស់ខ្លួននៅពេលងូត ទឹក។ គេហទំព័រដំណឹង ហួសចិត្ត បានដាក់ឃ្លាភ្ជាប់ជាមួយរូបថា៖«ខ្ញុំជាកូនក្រមុំអ្នកស្រែ»។
យោងទៅតាមសម្រស់របស់នារីនៅក្នុងរូបភាព ចំនួនអ្នកដែលចូលរួមចូលចិត្តមានលើសរហូតទៅដល់ ៦០០០ ហើយចំនួនចែករំលែករហូតដល់ជាង ៣០០។
ក្នុងនោះក៏មានអ្នកដែលបញ្ចេញមតិម្នាក់ Sunny Muth បានឲ្យដឹងថា៖ «អ្នកពិតជាស្អាតណាស់ ស្រឡាញ់រូបនេះណាស់»។
ហើយ Newport Pov ក៏បានបញ្ចេញមតិមិនខុសពី Sunny ថា៖ «មើលទៅពិតជាអស្ចារ្យណាស់ ខ្ញុំស្រឡាញ់ស្ទីលនេះ សូមបន្តធ្វើការបង្ហាញទៀត»។
អ្នកដែលសរសើរ និងចូលចិត្តពិតជាមាន តែការរិះគន់ទៅលើរូបភាពរបស់នារីនេះក៏មិនធម្មតាដែរ។
ជាក់ស្ដែង HengNarith បានបញ្ចេញមតិថា៖ «នាងពិតជាស្អាត ហើយគួរឲ្យទាក់ទាញចំពោះបុរស ប៉ុន្តែនាងត្រូវចេះការពារ និងប្រុងប្រយ័ត្នខ្លួនឯងផង»។ រីឯ Narong Tyler បានរិះគន់ថា៖ «សិចស៊ីជាងស្លៀកខ្លីទៅទៀតលោកអើយ ស្រីខ្មែរមិនដែលងូតទឹកឲ្យគេមើលទេ!!!»។
ចំណែកឯ ThoeurnPhai បានបញ្ចេញមតិថា៖ «ប្រសិនបើយើងជាកូនអ្នកស្រែមែនសូមថែរក្សាប្រពៃណីជាតិខ្មែរផង កូនខ្មែរមិនដែលងូតទឹកបង្ហាញគេទេ»។ Mice Ro បានបង្ហាញនូវចម្ងល់ថា៖ «ស្រីខ្មែរធ្វើបែបហ្នឹង?»។
តាមពិតគ្មានអ្នកណាអាចហាមឃាត់ ឬស្តីបន្ទោសឲ្យអ្នកដទៃទេ ព្រោះគេមានសិទ្ធិធ្វើអ្វីដែលគេចង់ ប៉ុន្តែសាធារណជនអាចបង្ហាញនូវគំនិតរបស់ខ្លួន ឬដំបូន្មាន និងរិះគន់ដើម្បីស្ថាបនា៕
ប្រភព: postkhmer
យោងតាមប្រភពព័ត៌មាន HKTopTen របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រីជនជាតិចិន Angel Chiang បានយល់ព្រមថតឈុតលើគ្រែ នៅក្នុងខ្សែភាពយន្តដំបូងរបស់ខ្លួន ដែលមានចំណងជើងថា “COME HOME LOVE” ជាមួយនឹងតារាបុរស Ma Chi Wai។
គួរបញ្ជាក់ផងដែរថា តារាស្រី Angel Chiang ដែលទើបតែបោះជំហាន ឈានចូលផលិតកម្មខ្សែភាពយន្ត បានយល់ព្រមថតខ្សែភាពយន្ត មានចំណងជើងថា “COME HOME LOVE” ដែលជាការថតលើកដំបូងបង្អស់របស់នាង ហើយនៅក្នុងខ្សែភាពយន្តនេះដែរ នាងបានដើរតួជាប្រពន្ធអ្នកមានវ័យក្មេង ថែមទាំងបានថតឈុតលើគ្រែ ដែលឈុតលើគ្រែនេះ គឺជាការថតលើកដំបូងបង្អស់ របស់នាងផងដែរ។
បើតាមសម្តីរបស់តារាស្រី Angel Chiang បានឲ្យដឹងថា ដំបូងឡើយនាងបានប្រកែក និងស្ទាក់ស្ទើរ ចំពោះការថតឈុតលើគ្រែនេះ ព្រោះនាងមិនធា្លប់ថតបែបនេះទេ ម្យ៉ាងទៀតនេះជាការថតខ្សែភាពយន្ត លើកដំបូងបង្អស់របស់នាងទៀតផង ទើបនាងមានចិត្តស្ទាក់ស្ទើរបែរនេះ។
យ៉ាងណាមិញ តារាស្រីរូបនេះ នៅតែអាចឆ្លងផុតឈុតលើគ្រែនេះ៕

ប្រភពពី phnomda
ខ្ញុំបាទទើបតែមានទំនាក់ទំនងជាមួយ នារីម្នាក់ តែមិនទាន់បានរួមភេទជាមួយនាងនៅឡើយទេ។ ខ្ញុំបាទចង់ដឹងថា ក្នុងពេលរួមភេទដំបូងជាមួយបុរស តើស្ដ្រីមានអារម្មណ៍យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដកណ្ដាល
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ គ្រាដំបូងពិតជាធ្វើឱ្យ មនុស្សមានអារម្មណ៍ខ្លះៗ មិនអាចគេចវេសបានឡើយ។ នារីមានអារម្មណ៍ចង់ថែរក្សាព្រហ្មចារី និង ភាពបរិសុទ្ធរបស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញដោយសារបុរសម្នាក់នេះឬ។ យ៉ាងណាមិញ ពេលជួបបុរសលើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិនប្រក្រតី ភ័យផង អរផង ដូចដែលតែងបន្លឺពាក្យថា មានអារម្មណ៍យ៉ាងម៉េចទេ ថាមិនត្រូវសោះ។ ប្រសិនបើស្ដ្រីគិតថា ការរួម ភេទនឹងធ្វើឱ្យនាងឈឺចាប់ នុះនាងកាន់តែមានអារម្មណ៍ភ័យខ្លាចទ្វេឡើង។ បុរសអាចជាអ្នកកំណត់ការភ័យខ្លាច ឬត្រេកត្រអាលតាមរយៈ កាយវិការ និងសម្ដីសំដៅជាមួយនាង។ ការរួមភេទដំបូងរបស់ស្ដ្រី ជាអនុស្សាវរីយ៍ជូរចត់ និងផ្អែមល្ហែមសម្រាប់មួយជីវិតរបស់នាង។ ហើយ ជាគ្រាដែលនាងទទួលជាលើកដំបូង នៃការឈឺចាប់រូបកាយ និងរសជាតិសួគ៌ាផ្លូវភេទ។ ពេលមានអារម្មណ៍ច្របូកច្របល់ក្នុងគ្រាដំបូង បើបាន បុរសជាស្វាមី ឬជាសង្សារ មានកាយវិការទន់ភ្លន់ សម្ដីសំដៅផ្អែមល្ហែម និងទឹកចិត្ដយល់ចិត្ដយល់ថ្លើម នាងពិតជាមានអារម្មណ៍សុខស្រួលក្នុងចិត្ដ។ ផ្ទុយទៅវិញ នាងនឹងមានអារម្មណ៍ខ្លាចរអា ពេញមួយជីវិត បើជួបរឿងសោកសៅក្នុងគ្រាដំបូងនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
អ្នកគ្រូម្នាក់អាយុ២២ឆ្នាំ រស់នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍ មុន បន្ទាប់ពីរូបនាងបានរួមសិចជាមួយកូនសិស្សអាយុ១៥ឆ្នាំ នៅឯវិទ្យាល័យ Wall Townshipជាកន្លែងនាងគឺជាគ្រូភាសាអង់គ្លេសថ្នាក់ទី៩។
បណ្តឹងបានដាក់ប្រឆាំងនឹងអ្នកគ្រូ Kalee Warnickពីបទនាងបានបំពានផ្លូវភេទមកលើអនីតិជន ក៏ដូចជា ធ្វើមានគ្រោះថ្នាក់ដល់សុខមាលភាពរបស់កុមារ។ នាង Warnickដែលកំពុងជាប់បង្រៀនសិស្សនៅតាមផ្ទះនោះ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីដាក់ប្រាក់ធានា៥ម៉ឺនដុល្លារ។ ឧប្បត្តិហេតុចាប់រំលោភនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែកក្កដា មកម្ល៉េះ តែទោះបីជាយ៉ាងណាក៏ដោយក្រុមរដ្ឋអាជ្ញាស្រុក Monmouth Countyមិនបានប្រាប់លំអិតបន្ថែមទៀតនោះ ឡើយ។ លោក Alton Kenney មេធាវីរបស់ជនជាប់ចោទ បានអះអាង កូនក្តីរបស់លោកនឹងមិនឆ្លើយទទួលទោសជា ដាច់ខាត គឺដោយសារតែនាងមិនបានធ្វើខុស៕

ប្រភពពី happyCambodia
អង្ករចំនួន៣១៤១១តោន ត្រូវបានប្រទេសកម្ពុជានាំចេញទៅកាន់បរទេសនាកំឡុងខែកក្កដា ឆ្នាំ២០១៣នេះ បានកើនឡើងបន្តិច បើធៀបនឹងខែមិថុនដែលមានត្រឹមតែ២៩ ១០៥តោន។
ដូច្នេះចំនួននេះជាកំណើនល្អមួយ បើប្រៀបធៀបទៅខែមុនៗដែលការនាំចេញជាមធ្យមប្រចាំខែមានក្នុងរង្វង់ ២២,០០០តោនក្នុងមួយខែ។
អ្នកនាំចេញអង្ករបានលើកឡើងថាអត្រាកំណើនខ្ពស់នៃការនាំចេញ ក្នុងខែមិថុនាតែងកើតឡើងប្រចាំរដូវរៀងរាល់ឆ្នាំ ដោយសារតម្រូវការមានការកើនឡើង ខណៈការនាំចេញរបស់ប្រទេសនាំចេញអង្ករសំខាន់ៗមួយចំនួន ចាប់ផ្តើមថយចុះដែលធ្វើឲ្យសម្ពាធនៃការប្រកួតប្រជែងលើទីផ្សារមាន ភាពងាយស្រួលជាងមុន។
ទីផ្សារសំខាន់សម្រាប់នាំចេញអង្ករកម្ពុជា មានភាគច្រើនទៅទីផ្សារសហគមន៍អឺរ៉ុបដែលតំណាងប្រមាណ៦០ ភាគរយនៃចំណែកទីផ្សារសរុបរបស់កម្ពុជា។
លោកគឹម សាវុធ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូត និងជាប្រធានសម្ព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានឲ្យដឹងថាការ នាំចេញអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះមានស្ថានភាពល្អខ្លាំងជាង កាលពីឆ្នាំមុន ហើយទីផ្សារនាំចេញថ្មីៗជាច្រើនក៏មានការកើនឡើងផងដែរ។
ជាមួយគ្នានោះលោករំពឹងថានិន្នាការនេះនឹងនៅបន្តរក្សាកំណើនយ៉ាងល្អបន្តទៀតនៅឆមាសទីពីរនេះ៕

ប្រភពពី khmeronlinenews