បុរស​អនាថា​ម្នាក់​ដួល​ខ្លួនឯង​បោក​ក្បាល​ពីក្រោយ​ពេញទំហឹង​បណ្ដា​យ​ឱ្យ​សន្លប់​ស្ដូកស្ដឹង​

by sovanmony  |  in ពត៌មានជាតិ at  6:31 PM

​ភ្នំពេញ​ ៖​ បុរស​អនាថា​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្ដសញ្ញាណ​បាន​ដួល​បោក​ក្បាល​ដោយ​ ខ្លួនឯង​សង្ស័យ​ថា​អស់កម្លាំង​ដោយ​អត់​អាហារ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ​ល្ងាច​ ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ 
​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ បុរស​អនាថា​ម្នាក់​នេះ​តែងតែ​មក​បោស​សំរាម​នៅ​ផ្លូវ​ឌឿ​ង​ហេម​ ដើម្បី​បាន​កម្រៃ​បន្ដិចបន្ដួច​ ។​ ក្រោយ​ពេល​ដឹងខ្លួន​តិចៗ​បុរស​អនាថា​បាន​និយាយ​ថា​ រូប​គាត់​គ្មាន​សាច់ញាតិ​ បងប្អូន​ទេ​នៅ​ភ្នំពេញ​ទេ​ ដោយ​ដើរ​អនាថា​ជួន​ពេល​ខ្លះ​អត់​អាហារ​បរិភោគ​ និង​ពេល​ខ្លះ​ទៀត​ដល់​ថ្នាក់​សន្លប់​ក៏​មាន​ដែរ​ ។​
​តាម​អ្នក​រស់នៅ​ក្បែរ​កន្លែង​ដែល​បុរស​នោះ​បោស​សំរាម​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ឃើញ​បុរស​ដួល​បោក​ក្បាល​សន្លប់​បែប​នេះ​ក៏​មាន​អ្នក​ជួយ​យកអាសា​ ដឹក​ទៅ​ព្យាបាល​នៅ​ព្យាបាល​ តែ​មិនដឹង​ថា​ទៅ​ព្យាបាល​នៅ​កន្លែង​ណា​នោះ​ទេ​ ។​
ប្រភពពីនគរវត្ត

poor man die


Proudly Powered by Blogger.