ឥទ្ធិពលរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នមិនត្រូវតែធ្វើឱ្យគេ ខ្លបខ្លាចទៅនឹងឥទ្ធិពលរបស់អគ្គនាយិកាដែល ជាកូនស្រីរបស់សម្ដេចនាយករដ្ឋមន្ដ្រីជាបុរសខ្លាំងនៅកម្ពុជា ប៉ុណ្ណោះទេ គឺសូម្បីអ្នកវិភាគព័ត៌មាននិងអ្នក អានព័ត៌មាននៅក្នុងប៉ុស្ដិ៍ទូរទស្សន៍បាយ័ននេះក៏ មានឋានៈជាទីប្រឹក្សានាយករដ្ឋមន្ត្រី និងមានឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទផងដែរ ។
ព័ស្ដុតាងបានបង្ហាញថា លោក ជុំ កុសល ជាអ្នកវិភាគព័ត៌មានក្នុងទូរទស្សន៍បាយ័ន គឺជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ និង លោក សត្យា រក្ស ជាអ្នកវិភាគព័ត៌មានក្នុងទូរទស្សន៍បាយ័ន គឺជានាយទាហាន ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្ដលេខ០៣១០៣៣ មានឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ត្រី “ផ្កាយ១” ព្រមទាំងលោក ភុន សារពេជ្រ ជាពិធីករកម្មវិធីកីឡាផង និងជាអ្នកអានព័ត៌មានផងក្នុងទូរទស្សន៍បាយ័ន ក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដែរ មានអត្ដលេខ១៦២១៧០ មានឋានន្ដរស័ក្ដិថ្នាក់ឧត្ដម សេនីយ៍ត្រី“ផ្កាយ១” ។
លោក ជុំ កុសល ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋេលខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨៣ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨ រីឯលោក សត្យា រក្ស និងលោក ភុន សារពេជ្រ ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ត្រូវបានដំឡើងឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១២/៦៥១ ចុះថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ២០១២ ៕
ប្រភពពីដើមត្នោត