ក្មេងស្រី​ម្នាក់​ធ្វើ​អត្តឃាត​ដោយសារ​មិត្តភ័ក្ដិ​នាំគ្នា​ចាប់​រំលោភ​បូក​

by sovanmony  |  in ពត៌មានប្លែកៗ at  7:24 PM

 girl suise
នារី​ម្នាក់​បាន​ដាច់ចិត្ត​ប្រល័យ​ជីវិត​ខ្លួនឯង​  ដោយ​ការ​ចង​.​ក បន្ទាប់​ឈឺចិត្ត​ដ្បិត​មិត្ត​ភ័ក្តិ ដែល​ធ្លាប់​ស្គាល់​គ្នា បាន​ចាប់​រំលោភ​បូក​មក លើ​រូប​នាង​ដោយ​គ្មាន​ត្រា​ប្រណី​សោះឡើយ ហើយ​មិនតែប៉ុណ្ណោះ​ ​បុរស​ព្រាននារី ​ចិត្ត​អប្រិយ​ទាំង​អស់នោះ​  ថែមទាំង​ចែកចាយ រូប​ស្រាត​ដែល​ពួកគេ​ថត​បាន អំឡុង​ពេល​ចាប់​ រំលោភ​នោះ​ទៀត​ផង។
ក្មេង ស្រី​រងគ្រោះ​ម្នាក់នេះ​មានឈ្មោះ Audrey Potts​អាយុ ១៥​ឆ្នាំ បាន​ធ្វើ​អត្តឃាត​ដោយ​ការ​ចង​.​ក កាល​ពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ផុងខ្លួន​នៅក្នុង​ពិធី ជប់លៀង​មួយ​នៅផ្ទះ​មិត្ត​ភ័ក្តិ ក្នុង​រដ្ឋ​កាលីហ្វ័រ​នី ញ៉ា​ខាងជើង សហរដ្ឋអាមេរិក។
បើតាម​ការ​អះអាង​ពី​មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​ម្នាក់​នេះ​បាន​និយាយ​កាលពី​នាង នៅ​រស់​ថា ក្មេងប្រុស​៣​នាក់​ដែល​នាង​ធ្លាប់ ស្គាល់​ជា​យូរ​មក​ហើយ​នោះ បាន​សម្រាត សម្លៀកបំពាក់​របស់​នាង​អស់ពី​ខ្លួន រួច​ពួកគេ ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​មកលើ​រូបនាង ដោយ​មិន​ខ្លាចរអា​នឹង​សំណាញ់​ច្បាប់​បន្តិច សោះឡើយ។ នាង​បាន​អះអាង​ទៀត​ថា មិន តែប៉ុណ្ណោះ​ទេ ពួកគេ​ថែម​នាំគ្នា​គូរ​លើ​ផ្នែក សំខាន់ៗ​នៃ​រាងកាយ​របស់​នាង និង​យក​ទូរស័ព្ទ​ពី ថត​សកម្មភាព​ចាប់រំលោភ​ទៀតផង។
នាង Audrey Potts​បាន​សរសេរ​នៅក្នុង Facebook​ផ្ញើ​ទៅកាន់​មិត្ត​ភ័ក្តិ​ម្នាក់​ថា “​នៅ​យប់នោះ ខ្ញុំ​អត់​បានដឹង​អ្វី​ទាំងអស់ ព្រោះតែ​ស្រវឹងស្រា ជោកជាំ​  ហើយ​ខ្ញុំ​យំ និង​ឈឺចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ដឹង​ពី​ទង្វើ​ដ៏​ថោកទាប​របស់​អ្នក​ទាំង​៣​នោះ”។
ឪពុក​របស់​បាន​និយាយ​ថា លោក​ពិតជា មានការ​សោកស្ដាយ​ណាស់​នឹង​ការ​ស្លាប់ ដោយ​អាសាបង់​របស់​កូន ស្រី​លោក។ លោក បាន​បន្តទៀតថា នាង​គឺជា​ក្មេង​គួរឲ្យ​ស្រឡាញ់​ ម្នាក់ ហើយ​ស្អាត​ថែម​ទៀតផង មាន​មិត្ត​រួម ថ្នាក់​ច្រើនណាស់ ដែល​ស្រឡាញ់​ចូលចិត្ត​នាង។
លោក Robert Allard ​ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​គ្រួសារ​ក្មេងស្រី​រងគ្រោះ បានធ្វើការ​ប្តឹងផ្តល់​ក្មេងប្រុស​៣ នាក់​នេះ​ទៅ តុលាការ​កំពូល​ស្រុក​សាន់​តា​ក្លា​រ៉ា ពី​បទ​ចាប់ រំលោភ​សេពសន្ថវៈ បង្ខូចកេរ្តិ៍ និង​បទ​ចោទ ប្រកាន់​ជាច្រើន​ករណី​ទៀត ព្រមទាំង​បណ្តឹង ទាម​ទារជំងឺចិត្ត​ផងដែរ។បច្ចុប្បន្ន​តុលាការ​បាន​ធ្វើការ​ចោទ ប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​គ្នា​ចាប់រំលោភ សេពសន្ថវៈ និង​ចែកចាយ រូប​អាសអាភាស​របស់​ក្មេងស្រី៕

ប្រភពពី កម្ពុជាថ្មី

Proudly Powered by Blogger.