រួមភេទ​ទៀងទាត់​ជួយ​ឱ្យ​ក្មេងជាងវ័យជាង៩ឆ្នាំ

by sovanmony  |  in សុខភាពនិងចំនេះដឹង at  6:40 PM

តាមការ​សិក្សាថ្មី​មួយ​ដែល​បានបង្ហាញក្នុង​កិច្ចប្រជុំ​​នៅ British Psychological Society ស្តីអំពី​គុណប្រយោជន៍​ផ្នែក​សុខភាព​នៃការ​រួមភេទ​បានអះអាង​ថា ការរួមភេទ​ទៀងទាត់​អាចជួយ​ឱ្យ​ក្មេងជា​ង​វ័យ​ដល់​ទៅ៩​ឆ្នាំ។
យោង​តាមការ​សិក្សាស្រាវជ្រាវ​​របស់​វេជ្ជបណ្ឌិត ដេវីដ វីកស៍ (Dr. David Weeks) ដែលជា​អ្នកដឹកនាំ​ការ​សិក្សាបាន​អះអាង​ថា ការ​រួមភេទ​ទៀងទាត់​អាចជួយ​រក្សាភាព​ក្មេងជាង​វ័យបាន​ពី ៥ទៅ ៩ឆ្នាំ​ព្រោះ​វាជា​បញ្ចេញ​នៅ ​អរម៉ូន អេនឌរ័ហ្វីន (Endorphins) ជាសារធាតុ​គីមី​ដែលមាន​តួនាទី​ជាថ្នាំ​បំពាក់​នៅការ​ចុកចាប់ និងកាត់​បន្ថយ​កង្វល់​ផ្សេងៗ​ជម្រុញ​ចលនា​ឈាម​រត់​ដែលវា​ល្អ​ចំពោះ​បេះដូង និងធ្វើ​ឱ្យ​អ័រម៉ូន​នៃការ​លូតលាស់​ត្រូវ​បញ្ចេញ​ដែលធ្វើ​ឱ្យ​ស្បែក​មាន​ សភាព​តឹងណែន។​ដូចគ្នា​នេះដែរ​ការ​សិក្សា​មុនៗ​ក៏បានរក​ឃើញ​ពី​ទំនាក់ទំនង​ រវាងការ​រួមភេទ​ជា​ប្រចាំ​ថ្ងៃ និងអត្រា​ថយចុះនៃ​ការ​បាត់បង់​ជីវិត​មុន​អាយុ​ផងដែរ៕
ប្រភពពី happyCambodia 

Proudly Powered by Blogger.