ឡាយ អ៊ិន ឱប​រឹត អោក សុ​ម៉ា​វត្តី មិន​អា​សូរចិត្ត​ប្រពន្ធ​

by sovanmony  |  at  1:20 AM

 
ពិធីករ​ក្រ​ម៉ិច​ក្រ​ម៉ើម ពូកែ​និយាយ​លើកដាក់​សំដី កំប្លុក​កំប្លែង លោក ឡាយ អ៊ិន ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក បង្អួត​ពី​កាយវិការ​ជិតសិ្នទ្ធ ផ្អែមល្ហែម​ជាមួយ​តារា​ចម្រៀង​ល្បី​ឈ្មោះ ក្នុងចំណោម​ត្រកូល អោក គឺ​កញ្ញា អោក សុ​ម៉ា​វត្តី នៅលើ Facebook រហូត​ធ្វើឲ្យ​ទស្សនិកជន មួយចំនួន​បាន​ឃើញ​រូបនេះ ព្រឺ​ឆ្អឹងខ្នង និង​បាន​គិត​ភ័យ​បុក​ពោះ​ជំនួស​ថា សម្ញែង​ភាព​ផ្អែមល្ហែម​បែបនេះ លោក ឡាយ​អ៊ិន មិន​ខ្លាចចិត្ត​ប្រពន្ធ​ខ្លះ ទេ​ឬ​យ៉ាងណា​? ។​
​ធម្មតា​ភរិយា​គ្រប់រូប តែងតែ​មាន​ចិត្ត​ស្រលាញ់ មានការ​ប្រច័ណ្ឌ​ចំពោះ​ស្វាមី គឺជា​រឿង​សាមញ្ញា ។ សម្រាប់​មនុស្ស​ស្រី​គ្រប់គ្នា គឺ​មិន​ចង់​ឲ្យ​ស្វាមី​ជាទី​ស្រលាញ់ មាន​ភាពស្អិតល្មួត ផ្អែម​ល្ហែម ជាមួយ​នារី​ណា​នៅ​នឹង​ភ្នែក​បែបនេះ​ទេ ព្រោះតែ​ការស្រឡាញ់​ធ្វើឲ្យ​នារី​ទាំងអស់ មានចិត្ត​ប្រច័ណ្ឌ​។ ដោយឡែក តារា​សម្តែង និង​ជា​ពិធីករ លោក ឡាយ​អ៊ិន កាល​ពី​យប់មិញ​បែរ​ជា​ថតរូប​បែប​ស្និទ្ធស្នាល ជាមួយ​តារាចម្រៀង​ស្រី​វ័យក្មេង ពេល​លោក​ធ្វើ​ជា​ពិធីករ នៅ​ស្ថានីយ​ទូរទស្សន៍​មួយ ដោយ​ថត​ជាមួយ​កញ្ញា អោក សុ​ម៉ា​វត្តី ដោយ​មាន​រូបភាព​អង្គុយ​លើ​ភ្លៅ អោបរឹត​គ្នា ស្តែង​ឲ្យឃើញ​ពីភាព​ជិតដិត ប្រៀប​ដូចជា​គូស្នេហ៍ ។ រូបភាព​ជា​ច្រើន​សន្លឹក​របស់លោក ឡាយ​អ៊ិន និង​កញ្ញា អោក សុ​ម៉ា​វត្តី ត្រូវបាន​ពិធីករ​បុរស​សង្ហា​រូបនេះ បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ធ្វើឲ្យ​ទស្សនិកជន​ជាច្រើន បង្ហាញ​ពី​ភាព​ខ្លាចរអា​ព្រឺ​ឆ្អឹងខ្នង ជំនួស​លោក ឡាយ​អ៊ិន ព្រោះ​តែ​ខ្លាច​ភរិយា​របស់​លោក ឃើញ​រូប​ទាំងអស់នេះ ហើយ​កើត​ភ្លើង​ប្រច័ណ្ឌ ។​


ប្រភពពី happyCabodia

Proudly Powered by Blogger.