ក្រុមនិស្សិតបានឲ្យដឹងគ្រប់ៗគ្នាថា ពួកគាត់បានចូលរៀនចាប់ពីឆ្នាំ២០០៥និងអ្នកខ្លះចូលរៀននៅឆ្នាំ២០០៦ គឺសិក្សារយះពេល៦ឆ្នាំនិងត្រូវប្រឡងបញ្ចប់ ដើម្បីទទួលបាន សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិតទូទៅ។
ជាមួយគ្នានេះដែរនិស្សិតដដែលបានឲ្យដឹងទៀតថា ដោយឡែកសាកលវិទ្យាល័យអន្តរដែលបានប្តេជ្ងាចិត្តធ្វើសមាហរណកម្មទាំង ២ជំនាន់ដោយយោងតាមសារាចរណែនាំរបស់ទីស្តីការគណះរដ្ឋមន្ត្រីកាលពី ឆ្នាំ២០០៧ក៍ពុំបានធ្លាប់ប្រាប់ថា ជំនាន់ពួកកគាត់នេះនឹងត្រូវសិក្សារយៈពេល៨ឆ្នាំម្តងណាឡើយហើយ នៅពេលនេះអ្វីទាំងអស់គឺខាងសាកលវិទ្យាល័យត្រូវទទួលខុសត្រូវនូវកំហុស នេះ។
បន្ទាប់ពីកិច្ចប្រជុំរវាងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យនិង និស្សិតកាលពីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៣កន្លងទៅនេះគឺនិស្សិតភាគច្រើនមិនអាចទទួលយកបាននៅតំលៃដែល ត្រូវបង់ថ្លៃសិក្សាបន្ថែម១ឆ្នាំទៀតបានទេ។
ដូច្នេះហើយនៅថ្ងៃនេះពួកគាត់ជាតំណាងនិស្សិតទាមង៧៨៤នាក់ បាននាំគ្នាធ្វើការតវ៉ានិងស្នើរសុំទៅលោកសាបូ អូហ្សាណូសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ មេត្តាបញ្ចុះតំលៃពី២១០០ដុល្លារមកនៅត្រឹម១៥០០ដុល្លារក្នុង១ ឆ្នាំ។
ការតេវ៉ារបស់និស្សិតទាំង២ជំនាន់នេះឃើញមានការលើកបដានិងដុត កង់ឡានតែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដែលសុខនិងលោកអភិបាលរង ខណ្ឌបានចុះទៅធ្វើការសម្របសម្រួលនិងបានឲ្យនិស្សិតទាំងអស់ទៅ ប្រមូលផ្តុំគ្នានៅមុខសាកលវិទ្យាល័យវិញជាការល្អចៀសវាងការបាត់បង់ សណ្តាប់ធ្នាប់និងការកកស្ទះចរាចរណ៍។
រហូតមកដល់ពេលនេះមិនទាន់ឃើញថ្នាក់គ្រប់គ្រងសាកលវិទ្យាល័យ អន្តរជាតិចេញមកធ្វើការពិភាក្សាឬរិះរកវិធីណាមួយដោះស្រាយជាមួយ និស្សិត ដោយ សន្តិវិធីណាមួយឡើយ៕
ប្រភពពី CEN