រូបភាព​ក្រមុំ​ស្រស់​ ស្អាត​ស្រុក​ ស្រែ​ដែល​យុវជន​កម្រ​បាន​ឃើញ

by sovanmony  |  in ពត៌មានប្លែកៗ at  9:17 PM

បើ និយាយ​ទៅ​ដល់​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​នារី​ខ្មែរ ការ​ស្លៀកពាក់​ពិត​ជា​សំខាន់​ណាស់ ហើយ​ស្រ្តី​ខ្មែរ​មិន​អាច​ស្លៀក​លេច​លើ​លេច​ក្រោម​នោះ​ទេ​។ ប៉ុន្តែ នៅ​ក្នុង​សម័យ​ស៊ីវិល័យ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ការ​ភាព​ទាន់​សម័យ និង​ស្ទីល​ពេញ​និយម ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ។
ហ្វេសប៊ុក ជា​បណ្តាញ​សង្គម​ដ៏​ទូលំ​ទូលាយ​ ដែល​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​ជា​រូបភាព ឬ​ក៏​ព័ត៌មាន​ជា​សាធារណៈ។ ដូចនេះ យើង​ពិត​ជា​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​រូប​នារី​វ័យ​ក្មេង​ម្នាក់​នេះ បាន​បង្ហោះ​លើ​ទំព័រ ហ្វេសប៊ុក ដោយ​បង្ហាញ​នូវ​ស្ថានភាព​ស្លៀកពាក់​ចង​ពុង​សារុង​របស់​ខ្លួន​នៅ​ពេល​ងូត​ ទឹក។ គេហទំព័រ​ដំណឹង ហួសចិត្ត បាន​ដាក់​ឃ្លា​ភ្ជាប់​ជាមួយ​រូប​ថា​៖«ខ្ញុំ​ជា​កូន​ក្រមុំ​អ្នក​ស្រែ»។
យោង​ទៅ​តាម​សម្រស់​របស់​នារី​នៅ​ក្នុង​រូបភាព ចំនួន​អ្នក​ដែល​ចូល​រួម​ចូល​ចិត្ត​មាន​លើស​រហូត​ទៅ​ដល់ ៦០០០ ហើយ​ចំនួន​ចែក​រំលែក​រហូត​ដល់​ជាង ៣០០។
ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​បញ្ចេញ​មតិ​ម្នាក់ Sunny Muth បាន​ឲ្យ​ដឹង​ថា៖ «អ្នក​ពិត​ជា​ស្អាត​ណាស់ ស្រឡាញ់​រូប​នេះ​ណាស់»។
ហើយ Newport Pov ក៏​បាន​បញ្ចេញ​មតិ​មិន​ខុស​ពី Sunny ថា៖ «មើល​ទៅ​ពិត​ជា​អស្ចារ្យ​ណាស់ ខ្ញុំ​ស្រឡាញ់​ស្ទីល​នេះ សូម​បន្ត​ធ្វើ​ការ​បង្ហាញ​ទៀត»។
អ្នក​ដែល​សរសើរ និង​ចូលចិត្ត​ពិត​ជា​មាន តែ​ការ​រិះគន់​ទៅ​លើ​រូបភាព​របស់​នារី​នេះ​ក៏​មិន​ធម្មតា​ដែរ។
ជាក់ស្ដែង HengNarith បាន​បញ្ចេញ​មតិ​ថា៖ «នាង​ពិត​ជា​ស្អាត ហើយ​គួរ​ឲ្យ​ទាក់​ទាញ​ចំពោះ​បុរស ប៉ុន្តែ​នាង​ត្រូវ​ចេះ​ការពារ និង​ប្រុង​ប្រយ័ត្ន​ខ្លួន​ឯង​ផង​»។ រីឯ Narong Tyler បាន​រិះគន់​ថា​៖ «សិចស៊ី​ជាង​ស្លៀក​ខ្លី​ទៅ​ទៀត​លោក​អើយ ស្រី​ខ្មែរ​មិន​ដែល​ងូត​ទឹក​ឲ្យ​គេ​មើល​ទេ!!!»។
ចំណែក​ឯ ThoeurnPhai បាន​បញ្ចេញ​មតិ​ថា៖ «ប្រសិន​បើ​យើង​ជា​កូន​អ្នក​ស្រែ​មែន​សូម​ថែរក្សា​ប្រពៃណី​ជាតិ​ខ្មែរ​ផង កូន​ខ្មែរ​មិន​ដែល​ងូត​ទឹក​បង្ហាញ​គេ​ទេ»។ Mice Ro បាន​បង្ហាញ​នូវ​ចម្ងល់​ថា៖ «ស្រី​ខ្មែរ​ធ្វើ​បែប​ហ្នឹង?»។
តាម​ពិត​គ្មាន​អ្នក​ណា​អាច​ហាម​ឃាត់ ឬ​ស្តី​បន្ទោស​ឲ្យ​អ្នក​ដទៃ​ទេ ព្រោះ​គេ​មាន​សិទ្ធិ​ធ្វើ​អ្វី​ដែល​គេ​ចង់ ប៉ុន្តែ​សាធារណជន​អាច​បង្ហាញ​នូវ​គំនិត​របស់​ខ្លួន ឬ​ដំបូន្មាន និង​រិះគន់​ដើម្បី​ស្ថាបនា៕
ប្រភព: postkhmer
130807_11b

Proudly Powered by Blogger.