អគ្គិភ័យ​ឆាប់​ឆេះ​ផ្ទះ​លក់​ចំណី​សត្វ​ក្បែរ​ផ្សារ​សាមគ្គី ក្រុងប៉ៃលិន

by sovanmony  |  in ពត៌មានជាតិ at  7:03 PM

ប៉ៃលិន ៖ អគ្គិភ័យ​បាន​ឆាបឆេះ​តាំង​លក់​ចំណី​សត្វ​មួយ កន្លែង​ស្ថិតនៅ​ខាងត្បូង​ផ្សារ​សាមគ្គី​ក្នុង​ភូមិ​អូរ​តា​ពុធ​លើ សង្កាត់​ក្រុងប៉ៃលិន កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៣ ។
គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ គ្រាន់តែ​ឃើញ​អណ្ដាតភ្លើង និង​ផ្សែង​ដ៏​ខ្មួលខ្មាញ់​នេះ​បាន​ឆាបឆេះ​ទៅ​លើ​ផ្ទះ​ល្វែង​មួយ​កន្លែង​យីហោ ទី​វួ​ត​លក់​ចំណី​សត្វ​ ដែល​ជា​កម្មសិទ្ធិ​ របស់​លោក គា​លីម អាយុ​៤០​ឆ្នាំ និង អ្នកស្រី យូ​ធីតា អាយុ​៣៨​ឆ្នាំ​ ដែល​មាន​លក់​ថ្នាំ​កសិកម្ម​និង​ចំណី​សត្វ​តែប៉ុណ្ណោះ ។
​ប៉ុន្តែ​ការ​ឆេះ​នេះ​អស់​រយៈពេល​ជិត​១០​ម៉ោង​ទើប​កម្លាំង​អគ្គិភ័យ​ ខេត្ត ដែល​មាន​រថយន្ត​ចំនួន​២​គ្រឿង​ព្រមទាំង​រថយន្ត​ទឹក​ឯកជន​ចំនួន​៣​គ្រឿង​បាន ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាន់​ពេល ដោយ​ពុំ​មាន​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​ឡើយ ។
ជាលទ្ធផល​ក្រោយពេល​ទប់​ស្កាត់​បាន​គឺ​លំនៅដ្ឋាន​លក្ខណៈ​ជា​ផ្ទះល្វែង​នេះ ឆេះ​អស់​ប្រមាណ​៨០​ភាគរយ ដោយ​ទំនិញ និង​ផលិតផល​ក្នុង​ផ្ទះ​ត្រូវ​ឆេះ​ទាំងស្រុង​ដោយឡែក​ទ្រព្យសម្បត្តិ​ឬ​របស់ មានតម្លៃ​យើង​មិនទាន់​ ទទួល​បាន​នៅឡើយ ៕
ប្រភពពី  khmeronlinenews​

 អគ្គិភ័យ​ឆាប់​ឆេះ​ផ្ទះ​លក់​ចំណី​សត្វ​ក្បែរ​ផ្សារ​សាមគ្គី ក្រុងប៉ៃលិន

Proudly Powered by Blogger.