នារី​១០រូប​ផ្សព្វផ្សាយ​អាវ​ទ្រនាប់ លើ​ផ្លូវ​សាធារណះ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៏​យ៉ាង​ខ្លាំង

by sovanmony  |  in ពត៌មានប្លែកៗ at  7:19 PM

ប្លែកៗ៖ អាវ​ទ្រនាប់​សំរាប់​នារី​គឺ​ មាន​ការ​បិទ​បាំង​យ៉ាង​ខ្លាំង ដោយ​ឡែក​លើ​ដងផ្លូវ​នៃ​ទីក្រុង​ឡុង​ប្រទះឃើញ តារា​ម៉ូ​ដែល​ចំនួន ១០​រូប ដែរ​ដង្ហែ​ល​គ្នា​នៅលើ​ផ្លូវ​ ​តែបើ​មើល​ពីក្រោយ យើង​ឃើញតែ​ខោ​ខូវ​ប៊ូ​យ​ជើងវែង និង​ស្បែកជើង​កែង​តែប៉ុណ្ណោះ​។​ ​យ៉ាងណាមិញ ពួកគេ​បាន​ពាក់​នូវ​អាវទ្រនាប់​ម៉ូត​ថ្មី ដែល​អត់​មាន​ផ្នែក​ខាងក្រោយ និង​គ្មាន​ខ្សែ តែ​វា​មាន​លក្ខណៈ​ស្អិត​​ដែល​ធ្វើ​ឲ្យ​ជាប់​ណែន​នៅ​នឹង​ដើមទ្រូង​របស់​ ស្ដ្រី ដោយ​មិន​ភ័យខ្លាច​របូត ឬ ធ្លាក់​ឡើយ​។
អាវទ្រនាប់​ប្រភេទ​នេះ​មាន​ច្រើន​ពណ៌​ សំរាប់​ជ្រើសរើស មិន​ដូចជា​អាវទ្រនាប់​ផ្សេង ពេលដែល​ពាក់​ ​ទៅ​មាន​អារម្មណ៍​ហាក់ដូចជា​អាក្រាត​នោះទេ ហើយ​អាវ ស៊ី​លី​កូន InvisBra មានតម្លៃ ៧៣​ដុល្លារ ផ្ទុយទៅវិញ​អាវទ្រនាប់​ ​សាច់​ក្រណាត់​នេះ​វិញ​មានតម្លៃ​តែ ៥៨​ដុល្លារ​តែប៉ុណ្ណោះ​។​ នៅពេលដែល​តារា​ម៉ូ​ដែល​ទាំងនោះ ដើរ​បង្ហាញ​នូវ​ម៉ូត​អាវទ្រនាប់ អត់​ដៃ នេះ​បានធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​ ​ដែល​កំពុងតែ​ធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ឈប់ ឬ បង្អាក់ដំណើរ ហើយ​ក្រឡេក​មក​មើល​ពួកគេ​ទាំងអស់គ្នា នឹងមាន​អ្នកខ្លះ​ ​បាន​ប្រើ​ទូរស័ព្ទដៃ​របស់​ពួកគេ ថត​យក​នូវ​រូប​ដ៏​ស្រស់ស្អាត​របស់​ស្រីៗ​ទាំងនោះផងដែរ៕​
cce cca ca 164004349423720 164004337520110 164004330859403 164004321779665 164004309206905 164004299815663

ប្រភពពី  watphnom-news

Proudly Powered by Blogger.