ក្នុង ដំណើរវិវត្តរីកចំរើនរបស់មនុស្សលោក ការចង្អៀតចង្អល់ជាលក្ខណៈពិសេសមួយងាយបាត់បង់ ហើយយូរ ឬឆាប់ មនុស្សដែលមានចរិតបែបនេះ នឹងផុតពូជពីលោកកីយ៍ ។
ការសិក្សានេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Michigan អាមេរិក ធ្វើការប្រកាសផ្សាយលើទស្សនាវដ្តី Nature Communication ។ លោក Chadamiដែលជាប្រធានក្រុមស្រាវជ្រាវ បានឲ្យដឹងថា ក្នុងដំណើរវិវត្តរីកចម្រើនរបស់មនុស្សលោក នឹងផ្តន្ទាទោសអ្នក ប្រសិនបើអ្នកមានចិត្តចង្អៀតចង្អល់នោះ ។
ក្នុងរយៈពេល១ខ្លី ហើយចំពោះគូប្រជែងជាក់លាក់មួយ នោះអ្នកមានចិត្តចង្អៀត អាចមានជោគជ័យ ។ ប៉ុន្តែ ភាពចង្អៀតចង្អល់ ជាប្រការពុំមាននិរន្តភាព សម្រាប់ដំណើរវិវត្តរីកចំរើន ។ ការលើកឡើងបែបនេះ បានបដិក្ខជាមួយ “ដេទែរមីណង់ (Determinent) Zero” ដែលជាទ្រីស្តីបទ១ ចាត់ទុកថា អ្នកចង្អៀតចង្អល់ តែងជោគជ័យ ចំពោះអ្នកចេះសហការជាមួយ ។
ការសិក្សានេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ អនុវត្តលើទណ្ឌិត ២ រូប ជាមិត្តភក្តិគ្នា ។ តាមកាសិក្សានោះ មនុស្សម្នាក់បានចោទម្នាក់ទៀតថា មានកំហុស ។ អ្នកចោទប្រកាន់ នឹងទទួលបានសិទ្ធិសេរីភាព រីឯអ្នករងការចោទប្រកាន់ នឹងត្រូវជាប់ពន្ធនាគារ ៦ ខែ ។ ប្រសិនបើអ្នកទាំងពីរ ចោទប្រកាន់គ្នាទៅវិញទៅមក នោះអ្នកទាំងពីរត្រូវជាប់ពន្ធនាគារម្នាក់ៗ ៣ ខែ ។ ប្រសិនបើអ្នកទាំងពីរ សម្ងំស្ងៀមទាំងអស់គ្នា នោះជាប់គុកច្រើនបំផុត ១ ខែប៉ុណ្ណោះ ។
ក្នុងពេលត្រូវឃុំខ្លួនបណ្តោះអាសន្ន ប្រសិនបើអ្នកទាំងពីរជជែកគ្នានោះ វាអាចបង្កនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងមានលទ្ធភាពដែលគេទាំងពីរសហការគ្នា ព្រោះពួកគេនឹងជាប់គុកម្នាក់ៗតែ១ខែប៉ុណ្ណោះ ។ ប៉ុន្តែ ប្រសិនបើគេទាំងពីរ ពុំមានឱកាសនឹងប្តូរយោបល់គ្នា នោះជម្រើសល្អបំផុត សម្រាប់ម្នាក់ៗ គឺធ្វើការថ្កោលទោសមនុស្សម្នាក់ទៀត ព្រោះវាធានាឲ្យអ្នកថ្កោលទោស ពុំជាប់គុកយូរ ។
អ្នកវិទ្យាសាស្ត្រនៅបានប្រើប្រាស់គំរូ (Models) កុំព្យូទ័រ ដើម្បីលេងហ្គេមរាប់ពាន់ បំណងសន្និដ្ឋានថា តើ “ដេទែរមីណង់ ០” ឬ ចរិតចង្អៀតចង្អល់ ជាកក្តាជួយឲ្យអ្នកលេងទទួលបានជោគជ័យ លើគូប្រគូប្រកួត ?
លោក ArcudHintzeអ្នករួមសហការស្រាវជ្រាវ បានឲ្យដឹងថាៈ វិធីល្អបំផុតតែ១គត់ សម្រាប់ឲ្យ “ដេទែរមីណង់ ០” មានកន្លែងឈរជើង គឺមនុស្សត្រូវយល់ពីគូបដិបក្ខរបស់ខ្លួន ។ សូម្បីតែពេលដែលអ្នក “ចង្អៀតចង្អល់” ជោគជ័យជាបន្តបន្ទាប់ ក៏ពិនិត្យជាយូរអង្វែង នេះគេត្រូវវិវត្តចាកផុតពី “ដេទែរមីណង់ ០” ដើម្បីអាចសហប្រតិបត្តិការគ្នាបាន ។
មកដល់នេះ អ្នកវិទ្យាសាស្ត្រ ធ្វើទំនាញបានថា ការប្រាស្រ័យគ្នា មានតួនាទីដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ និងជាមូលហេតុសំខាន់ សម្រាប់មនុស្សសាងចំណងទាក់ទងនឹងគ្នា ។ ពួកគេជឿថា មានយន្តការឯករាជ្យ ៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងនោះ មនុស្សទាំងឡាយណា ដែលមាននិន្នាការសហប្រតិបត្តិការជាមួយគ្នា ច្រើនគេចចេញពីពួកដែលមានចិត្ត “ចង្អៀតចង្អល់” ។
ងាកមកមើលចំណងជើង ដែល “ស្ថាបនា” បានកែ ក្នុងការបកប្រែអត្តបទនេះ គឺសំដៅសំណូមពរដល់ឥស្សរជននយោបាយខ្មែរទាំងឡាយ កុំប្រតិបត្តិអ្វីៗ ផ្នែកលើរូបមន្ត “ដេទែរមីណង់ ០” (Determinent Zero) ឲ្យសោះ ព្រោះវាពុំឆ្លើយតបទាំងលើវិស័យសង្គមផង និងលើវិស័យវិទ្យាសាស្ត្រធម្មជាតិផង ៕
ប្រភពពី ខ្មែរស្ថាបនា