ប្លែកៗ៖ សេវាកម្ម Video Chat គឺផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនង សួរសុខទុក្ខ ការនឹករលឹក រវាងមិត្តភក្តិ គ្រួសារ ឬ កិច្ចការងារ ដោយឡែក កាលពីពេលថ្មីៗនេះ បណ្តាមហាជនមួយចំនួនកំពុងតែបញ្ចេញមតិ រាងៗខ្លួន ស្តីពីការរីកដុះដាលនៃនារីសិចស៊ីស្រស់ស្អាតមួយចំនួន ដែលកំពុងប្រកបរបរ videos Sex chat តាម online កាន់តែច្រើនឡើង។ តាមរយះយុវជនម្នាក់បានរៀបរាប់ថា ការរកស៊ីបែបនេះវាពិតជាជួយឲ្យពួកគេ រកចំណូលបានកាន់តែច្រើន ព្រោះវាជាការរកស៊ីលក្ខណៈពិភពលោក ព្រោះប្រសិនបើពួកនាងត្រូវរូវថ្លៃជាមួយ អ្នកដែលចង់មើលខ្លួនប្រាណនាងហើយ ទើបនាងឲ្យពួកគេផ្ញើចំនួនទឹកប្រាក់ដែលនាងចង់បាន មកឲ្យនាង រួចនាងនឹងបង្ហាញខ្លួនប្រាណ ទៅតាមការត្រូវរូវតម្លៃ។ ហើយ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺដោយសារតែពួកនាងចង់បានប្រាក់ វាអាចបណ្តាលឲ្យជនខិលខូចមួយចំនួនលួចថតវិដេអូរបស់នាង យកទៅចែកចាយបន្ត រឺធ្វើអាជីវកម្មផងដែរ ហើយម្យ៉ាងវិញទៀតក៏រកស៊ីបែបនេះ ទទួលរងនូវការបោកប្រាស់ទាំងសងខាងផងដែរ ៕

ប្រភពពីwatphnom-news
ប្រភពពីwatphnom-news