កើត​ជា​ស្រី​ស្អាត​ថ្លង់​តាំង​ពី​អាយុ ៤ឆ្នាំ តែ​មិន​បោះ​បង់​មហិច្ឆតា ចង់​ក្លាយ​ជា​តា​រា​បង្ហាញ​ម៉ូដ​ល្បី

by sovanmony  |  in ពត៌មានប្លែកៗ at  6:37 PM


ស្រីស្អាត អាយុ ២៥ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Chui Yee Shia ព្យាយាមសម្រេចបំណង ចង់ក្លាយជាតារា តាមរយៈការប្រឡង Miss Singapore Beauty Pageant ឆ្នាំ ២០១៣ ទោះបីជានាង មានជំងឺថ្លង់ តាំងពី អាយុ ៤ក៏ដោយ។
ឪពុកម្តាយរបស់ស្រីស្អាតរូបនេះ បានប្រាប់ថា ត្រចៀករបស់ Chui Yee Shia មិនអាចស្តាប់ឮ ប្រហែលជា ៨០ ភាគរយឯណោះ ហើយមូលហេតុ ដែលនាងថ្លង់ស្ដាប់មិនឮ ដោយសារ កាលពីអាយុ ៤ ឆ្នាំ នាងក្តៅខ្លួនខ្លាំងពេក ទើបធ្វើឲ្យប៉ះពាល់ដល់ត្រចៀករបស់នាង ហើយសព្វថ្ងៃនេះ នាងអាចស្តាប់ឮតិចៗ ហើយនិយាយមិនសូវច្បាស់។ នាង Chui Yee Shia បានប្រាប់កាសែត The New Paper ថា “ខ្ញុំចូលរួមប្រកួត Miss Singapore Beauty Pageant 2013 នេះគឺ ដើម្បីលើកទឹកចិត្ត មនុស្សថ្លង់ទាំងអស់ នៅក្នុងប្រទេសសឹង្ហបុរី។ ខ្ញុំមានអារម្មណ៍ថា មនុស្សជាច្រើន មើលងាយអ្នកថ្លង់ថា មិនមានសមត្ថភាពធ្វើអ្វីបាន”។ ពេលនេះស្រីស្អាត Chui Yee Shia បានជាប់ឈ្មោះជា Miss Singapore Tourism Queen International, Miss Singapore Global Beauty Queen, Miss Singapore All Nation, Miss Singapore Friendship International និង Singapore International Model Of The Year៕
ប្រភពពី happyCambodia


Proudly Powered by Blogger.