វីដេអូ៖ សុខៗស្រាប់តែដួលប្រកាច់ក្នុងស្រែ

by sovanmony  |  in ពត៌មានជាតិ at  12:08 AM

មាន​ហេតុការណ៍​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ ដែល​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល និង​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ហ្វេ​ស​បុក និង​អ្នក​ដែល​បាន​ទស្សនា ដោយ​ពួកគេ​បាន​ឃើញ​អ្នក​កាន់​កាមេរ៉ា​ថត​កំពុង​សម្ភាស​ជាមួយនឹង​ជន​ពិការ​ ម្នាក់​ដែល​កំពុង​ធ្វើស្រែ ក៏​ស្រាប់តែ​មាន​កសិករ​ម្នាក់​ទៀត​បាន​ដួល​ប្រកាច់​ក្នុង​វាលស្រែ​នោះ​។​
​រឿង​ចម្លែក​ដែល​បាន​កើតឡើង​នេះ​គឺ​ក្នុងអំឡុងពេល​ដែល​អ្នក​កាន់​កាមេរ៉ា​ ម្នាក់​បាន​ថត និង​សម្ភាស​កសិករ​ម្នាក់​ជា​ជនពិការ ពេលនោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ដែល​នៅ​ក្បែរ​នោះ បាន​ដួល​ក្នុង​ថ្លុក​វាលស្រែ ហើយ​មាន​អាការៈញ័​រ​ដៃជើង​។ 
បន្ទាប់មក​អ្នក​កាន់​កាមេរ៉ា​ក៏​ស្រែក​ក្នុង​ន័យ​បញ្ជា​អោយ​អ្នក​ដទៃ​ជួយ​ ទាញ​គាត់​ចេញពី​ស្រែ​ទៅ​ដាក់​លើ​ភ្លឺស្រែ ជាហេតុ​ធ្វើអោយ​អ្នកទស្សនា​មានការ​ខឹងសម្បារ​ជាមួយ​នឹង​អ្នក​កាមេរ៉ា​ថត ដោយ​ពួកគេ​ចោទប្រកាន់ថា “​ហេតុ​អ្វី​អ្នក​ថត មិន​ទុក​កាមេរ៉ា​មួយអន្លើ​សិន ដើម្បី​ទៅ​ជួយ​គាត់ ហើយ​គិតតែ​ពី​ស្រែក​”​។ 
ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​ពុំទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ពី​ការ​ដួល​ប្រកាច់​របស់​បុរស​ជា​កសិករ​នេះ​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​បាន​អះអាង​ថា​មាន​ស្កន់ជាន់​៕

ប្រភពពី happy Cambodia

Proudly Powered by Blogger.