ប្រទេស​​កម្ពុជា​បាន​នាំ​​ចេញ​អង្ករ​​កើនឡើង​​បន្តិច ​​សម្រាប់​​ខែ​កក្កដា​ឆ្នាំនេះ​

by sovanmony  |  in ពត៌មានជាតិ at  7:14 PM

​អង្ករ​ចំនួន​៣១៤១១តោន ត្រូវបាន​ប្រទេស​កម្ពុជា​នាំចេញ​ទៅ​កាន់​បរទេសនា​​កំឡុង​ខែកក្កដា ឆ្នាំ​២០១៣​នេះ បាន​កើនឡើង​បន្តិច បើ​ធៀប​នឹង​ខែ​មិថុន​ដែល​មាន​ត្រឹមតែ​២៩ ១០៥​តោន។
ដូច្នេះ​ចំនួន​នេះ​ជា​កំណើន​ល្អ​មួយ បើ​ប្រៀបធៀប​ទៅ​ខែ​មុនៗ​ដែល​ការនាំចេញ​ជា​មធ្យម​ប្រចាំខែ​មាន​ក្នុង​រង្វង់​ ២២,០០០តោន​ក្នុង​មួយ​ខែ​។
​អ្នក​នាំ​ចេញ​អង្ករ​បាន​លើកឡើង​ថា​អត្រាកំណើន​ខ្ពស់​នៃ​ការនាំចេញ ក្នុង​ខែ​មិថុនា​​តែង​កើត​ឡើង​ប្រចាំ​រដូវ​​រៀងរាល់​ឆ្នាំ​​ ដោយ​សារ​​តម្រូវ​ការ​​មាន​​ការ​កើន​ឡើង​ ខណៈ​​ការ​នាំ​​ចេញ​​​របស់​​​ប្រទេស​​នាំចេញ​​អង្ករ​​សំខាន់ៗ​​មួយ​​ចំនួន​ ចាប់​ផ្តើម​​ថយចុះ​​​ដែល​ធ្វើឲ្យ​សម្ពាធនៃ​ការប្រកួតប្រជែ​ង​លើ​ទីផ្សារមាន​ ភាពងាយស្រួល​ជាង​មុន​។​
​ទីផ្សារ​សំខាន់​សម្រាប់​នាំចេញ​អង្ករ​កម្ពុជា មាន​ភាគច្រើន​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដែល​តំណាង​ប្រមាណ​៦០ ភាគរយ​នៃ​ចំណែក​ទីផ្សារ​សរុប​របស់​កម្ពុ​ជា​។
លោក​គឹម សាវុធ អគ្គ​នាយក​ក្រុមហ៊ុននាំចេញ​អង្ករ​ខ្មែរ​ហ្វូត និង​ជា​ប្រធាន​សម្ព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា​​បាន​ឲ្យ​ដឹង​​ថា​​ការ​ នាំចេ​ញ​អង្ករ​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំនេះ​មាន​ស្ថានភាព​ល្អ​ខ្លាំង​​ជាង​ កាល​ពី​ឆ្នាំមុន ហើយ​ទីផ្សារ​នាំ​ចេញ​ថ្មីៗ​ជាច្រើន​ក៏​មាន​ការកើនឡើង​ផងដែរ​។
ជាមួយគ្នា​នោះ​លោក​រំពឹង​ថា​និន្នាការ​នេះ​នឹង​នៅ​បន្ត​រក្សា​កំណើន​យ៉ាង​ល្អ​បន្តទៀត​នៅ​ឆមាស​​ទី​ពីរ​នេះ​៕

​ប្រទេស​​កម្ពុជា​បាន​នាំ​​ចេញ​អង្ករ​​កើនឡើង​​បន្តិច ​​សម្រាប់​​ខែ​កក្កដា​ឆ្នាំនេះ​

ប្រភពពី khmeronlinenews

Proudly Powered by Blogger.