ជី​ជី ​ភ្ជាប់​ស្នេហ៍​ពោះម៉ាយ​ទើប​លែង​ប្រពន្ធ​

by sovanmony  |  in សិល្បះនឹងតារា at  1:12 AM

rith-05-08-13-a-full 
ភ្នំ​ពេ​ញ​ ​៖​ ​បន្ទាប់​ពី​បាន​ឆ្លង​ផុត​នូវ​ព្យុះ​ព័ត៌មាន​ស្ដី​ពី​ទំនាក់​ទំនង​ស្នេហា​ជា ​មួយ​ឧកញ៉ា​សម្បូរ​ទ្រព្យ​ម្នាក់​រួច​មក​នោះ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ​ពិធី​ការិនី​រូប​ស្រស់​សម្បូរ​ថ្វី​មាត់​កញ្ញា​ជី​ជី​ត្រូវ​បាន​គេ​និយាយ​ ថា ​កំពុង​តែ​ភ្ជាប់​នូវ​ទំនាក់​ទំនង​ស្នេហា​ថ្មី​ជា​មួយ​បុរស​ពោះម៉ាយ​ម្នាក់​ ដែល​គេ​សុំ​មិន​បង្ហាញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ច្បាស់​លាស់​។​
បើ​តាម​ប្រភព​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​និយាយ​ បង្ហាញ​ឲ្យ​ដឹង​ថា ​បុរស​ពោះម៉ាយ​ដែល​ពិធី​ការិនី​វ័យក្មេង​កញ្ញា​ជី​ជី​កំពុង​តែ​មាន​ទំនាក់​ ទំនង​មនោសញ្ចេតនា​ជា​មួយ​នេះ​មាន​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​ជា​អ្នក​មាន​ ឥទ្ធិពល​ម្នាក់​លើ​ការងារ​របស់​នាង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​ស៊ី​ធី​ អិន​។​ ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា​ តាម​ពិត​បុរស​ម្នាក់​នេះ​បាន​តាម​ស្រលាញ់​កញ្ញា​ជី​ជី​អស់​រយៈ​ពេល​ជា​យូរ​ ក្រែល​មក​ហើយ​ដោយ​រឿង​នេះ​កញ្ញា​ជី​ជី​ក៏​បាន​ដឹង​ដែរ​។​
​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​ ទូរទស្សន៍​ស៊ី​ធី​អិន​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​រយៈពេល​កន្លង​មក​ កញ្ញា​ជី​ជី​ហាក់​មិន​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​ខ្លួន​ឲ្យ​បុរស ​ ម្នាក់​នោះ​បាន​ដឹង​ទេ​ ព្រោះ​បើ​តាម​ដឹង​គឺ​ដោយ​សារ​នាង​មិន​ចង់​ឲ្យ​មាន​ឈ្មោះ​ជាប់​ជំពាក់​ក្នុង​ រឿង​មាន​ស្នេហា​ត្រីកោណ​។ ​ប្រភព​បន្ត​ថា ​ប៉ុន្តែ​ចាប់​តាំង​ពី​បាន​ដឹង​ថា​បុរស​រូប​នោះ​បាន​ធ្វើ​ការ​លែង​លះ​ជា​មួយ ​អតីត​ភរិយា​បាន​ដាច់ស្រេច​កាល​ពី​ពេល​កន្លង​មក​ថ្មីៗ​នេះ​រួច​មក​គេ​ឃើញ​ ចំណង​មនោសញ្ចេតនា​រវាង​បុរស​ម្នាក់​នោះ​ជា​មួយ​នឹង​កញ្ញា​ជី​ជី​ហាក់​មាន​ សភាព​កាន់​តែ​ស្អិតល្មួត​គួរ​ឲ្យ​កត់​សម្គាល់​។​
​ប្រភព​និយាយ​ថា​ ក្នុង​មួយ​រយៈពេល​ថ្មីៗ​នេះ​គេ​ឃើញ​បុរស​រូប​នោះ​ហាក់​បាន​កំពុង​បង្ហាញ​ពី​ ការ​យក​ចិត្ត​ទុក​ដាក់​និង​នៅ​កៀក​កិត​ជា​មួយ​ពិធី​ការិនី​រាង​តូច​ច្រឡឹង​ កញ្ញា​ជី​ជី​សម្បើម​ណាស់​ដោយ​ក្នុង​នេះ​មាន​ទាំង​ការ​ចូល​ក្លិប​កម្សាន្ត​ជា ​មួយគ្នា​ជា​ញឹក​ញាប់​និង​ការ​ចាំ​ជូន​នាង​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ ពេល​ចប់​ពី​ការងារ​នៅ​ឯ​ស្ថានីយទូរទស្សន៍​ជា​ដើម​។ ​តាម​រយៈ​ទង្វើ​ដែល​គេ​បាន​មើល​ឃើញ​ទាំង​នេះ​ប្រភព​ព័ត៌មាន​បាន​ព្រលយ​ថា​ កញ្ញា​ជី​ជី​ទំនង​ជា​បាន​សម្រេច​ចិត្ត​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជា​មួយ​នឹង​ បុរស​ពោះម៉ាយ​សក់​ល្បាយ​អាចម៍​ខ្លា​ដែល​ទើប​នឹង​លែង​ប្រពន្ធ​រូប​នោះ​ហើយ​។​
​ប៉ុន្តែ​ជា​មួយ​នឹង​ការ​សន្និដ្ឋាន​របស់​ប្រភព​ព័ត៌មាន​ខាង​លើ​កាល​ពី​ ព្រឹក​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​មិន​អាច​ ស្វែង​រក​ការ​បកស្រាយ​បំភ្លឺ​ពី​ពិធី​ការិនី​រូប​ស្រស់​រាង​តូច​ច្រឡឹង​ កញ្ញា​ពេជ្រ​សូលី​កា​ហៅ​ជី​ជី​បាន​នោះ​ទេ​ ព្រោះ​តាម​រយៈ​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​របស់​នាង​នៅ​ពេល​ទាក់ទង​ចូល​ហើយ​នោះ​ បែរ​ជា​គ្មាន​អ្នក​លើក​ទទួល​ទៅ​វិញ​៕​
ប្រភពពី កម្ពុជាថ្មី

Proudly Powered by Blogger.