ការិយាល័យ​បោះឆ្នោត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​អាច​នឹងធ្វើ​ការបោះឆ្នោត​ឡើងវិញ​ព្រោះ​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​

by sovanmony  |  in ពត៌មានជាតិ at  7:08 PM

ការិយាល័យ​បោះឆ្នោត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​នា​ថ្ងៃ​បោះឆ្នោត​នេះ​ ត្រូវបាន​បិទ​ដំណើរការ​ការបោះឆ្នោត​មុន​កាលកំណត់​ដោយសារ​មានប្រតិកម្ម​តវ៉ា​ យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​រឿង​បាត់ឈ្មោះ​អ្នកបោះឆ្នោត​ផង និង​មានឈ្មោះ​ដែរ​តែ​មិនអាច​បោះឆ្នោត​បាន​ផង​ព្រោះ​មាន​គេ​បោះឆ្នោត​ជំនួស​។​ ​
ក្រៅ​អំពី​រូបភាព​នៃ​ការតវ៉ា​យ៉ាង​ពុះកញ្ជ្រោល​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​លេចចេញ​មាន​ករណី​ជម្លោះ​មួយទៀត​រវាង​ជនជាតិ​វៀតណាម​មក​ចូលរួម​បោះឆ្នោត​ ជាមួយ​ព្រះសង្ឃ​ខ្មែរ​ដែល​និមន្ត​មក​បោះឆ្នោត ដូច្នេះ​ព្រឹត្តិការណ៍​ហិង្សា​នេះ​ក៏​កាន់តែ​រីកធំឡើងៗ​។
នៅក្នុង​ករណី​ជម្លោះ​នេះដែរ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដឹកជញ្ជូន​ជនជាតិ​ វៀតណាម​ដែល​ប្រជាជន​អ្នកបោះឆ្នោត​តវ៉ា មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នោះ​ចេញទៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត​វិញ​តាម​រថយន្ត ខណៈដែល​ក្រុម​ប្រជាពលរដ្ឋ​កំពុង​មានកំ​ហឹ​ង​ពុះពោរ​បាននាំគ្នា​រត់តាម​ សមត្ថកិច្ច​យ៉ាង​ឈូរ​ឆ ហើយក៏​បណ្តាល​ឲ្យ​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​។​ ​
ក្នុងន័យ​បញ្ចេញ​កំហឹង​តប​ភ្លាមៗ​ទៅលើ​ក្រុម​សមត្ថកិច្ច ក្រុម​ប្រជាពលរដ្ឋ​បាននាំគ្នា​យក​ដុំថ្ម​គប់​ទៅលើ​រថយន្ត​របស់​សម​ត្ថ​កិច្ច និង​រុញ​រថយន្ត​សមត្ថកិច្ច​ប៉េអឹម​ឲ្យ​ក្រឡាប់​ផ្ងារជើង​​ ព្រមទាំងដុចបំផ្លាញចោលអស់ចំនួន​២​គ្រឿង​។​ ​
មជ្ឈដ្ឋាន​អ្នកច្បាប់​បាន​លើកឡើងថា ដោយសារ​មាន​អំពើហិង្សា និង​មាន​ការបិទ​ការិយាល័យ​បោះឆ្នោត​មុន​កាលកំណត់​ដូច្នេះ​គឺ​ការិយាល័យ​ បោះឆ្នោត​ដែល​ត្រូវបាន​បិទ​នេះ នឹងត្រូវ​រៀបចំ​ឲ្យ​មានដំណើរ​ការបោះឆ្នោត​សាជាថ្មី​ឡើងវិញ​ស្របតាម​ច្បាប់ និង​នីតិវិធី​នៃ​ការបោះឆ្នោត​៕​
car

fire
ប្រភពពីដើមត្នោត


Proudly Powered by Blogger.