ស្ដ្រីម្នាក់ជាប់ក្បាលនៅក្នុងបង្កាន់ដៃ ខណៈពេលដែលរួមភេទ ជាមួយនឹងដៃគូ

by sovanmony  |  in សិល្បះនឹងតារា at  6:56 PM


កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានរឿងមួយដ៏មិនគួរឲ្យជឿមួយ បានកើតឡើង នៅក្នុងទីក្រុង Lipetsk ប្រទេសរុស្សី ដោយអ្នកជួយសង្គ្រោះបន្ទាន់ ជួយនារីម្នាក់ ជាប់ក្បាលនៅក្នុងបង្កាន់ដៃ ខណៈពេលដែលនារីនេះ កំពុងតែរួមភេទ។
តាមរបាយការណ៍របស់ គូរូប៤៨ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅផ្លូវលេខ៦ Tsiolkovskogo ។ យ៉ាងណាមិញ អ្នកជួយសង្គ្រោះបន្ទាន់ បានប្រទះឃើញស្ដ្រីម្នាក់ដែលមានអាយុ ៤៦ឆ្នាំ បានជាប់ក្បាលនៅក្នុងបង្កាន់ដៃ ខណៈពេលដែល រួមភេទជាមួយនឹងគូស្នហ៍ ក្រោយពីមានទូរស័ព្ទសុំជំនួយពីអ្នកជិតខាងស្ដ្រីនេះ ដែលបានឃើញស្ដ្រីរូបនេះស្ថិត ក្នុងសភាពមិនមានសំលៀកបំពាក់ និងក្បាលជាប់ក្នុងនោះ។
ជុំវិញរឿងរ៉ាវទាំងនេះ បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ ចង់សាកល្បងរសជាតិថ្មី ដូចនេះពួកគេក៏សាកល្បង ធ្វើសកម្មភាពបែបនេះនៅខាងក្រៅបន្ទប់របស់ខ្លួនតែម្ដង។ មួយវិញទៀត តាមព័ត៌មាននៅក្នុងតំបន់ បាននិយាយថា មូលហេតុដែលធ្វើឲ្យក្បាលស្ដ្រីនេះ ជាប់នៅក្នុងនោះ ទាំងននោលគោកនោះ គឺដោយសារតែដៃគូ ហើយនៅក្នុងនោះ ក៏មិនមានការរាយការណ៍ណាមួយ បានបញ្ជាក់ថា គូស្នេហ៍របស់ស្ដ្រីនេះ នៅទីណានោះទេ ក្រោយពីប៉ូលីស និង អ្នកសង្គ្រោះបន្ទាន់បានទៅដល់នោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនត្រូវបានបញ្ចេញព័ត៌មាន និងធ្វើការបកស្រាយជាលំអិតនោះទេ ហើយអាការៈរបស់ស្ដ្រីនេះ ក៏មិនត្រូវបានទំលាយប្រាប់អ្នកសារព័ត៌មានផងដែរ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលគូស្នេហ៍មួយគូនេះ បែរជាប្ដូរបរិយាកាស តែបែរជាបង្កឲ្យមានហេតុការណ៍បែបនេះទៅវិញ?

ប្រភពពី khmerload

Proudly Powered by Blogger.