កណ្តាល៖ សពស្ត្រីពីរនាក់ម្តាយកូនដែលមានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយដែលបង្កឡើងដោយសាររថយន្តឡង់រ៉ូវែមួយគ្រឿង ពាក់ស្លាកលេខ១AA ៦៧៧៧ របស់ឈ្មោះប៊ុន រតនៈ បើកបុកបណ្តាលឲ្យស្លាប់ញភ្លាមៗនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ កំពុងធ្វើបុណ្យជុំគ្នាក្នុងលំនៅឋាន ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ស្ត្រីពីរនាក់ម្តាយកូនខាងលើ ម្តាយឈ្មោះ ម៉ៅ សូនី អាយុ៤៥ឆ្នាំ និងកូនស្រីឈ្មោះសែម ពិសី។ មុនពេលកើតហេតុស្ត្រីពីរនាក់ម្តាយកូនបានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ ១BQ 4083 ត្រលប់មកពីធ្វើការនៅក្នុងរាជធានីភ្នំពេញ ទៅលំនៅឋានវិញហើយក៏ត្រូវរថយន្តរបស់ ប៊ុន រតនៈ បើកបរក្នុងស្ថានភាពស្រវឹងបុករះបណ្តាលឲ្យបោកខ្លួនខ្ទាតពី ផ្លូវជាតិស្លាប់យ៉ាងអាណោចអាធ័ម។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏បានបណ្តាលឲ្យស្ត្រី ម្នាក់ផ្សេងទៀតដែលជិះម៉ូ តូសង់០៦ ពណ៌ខ្មៅ ឌុបដោយបុរសម្នាក់ត្រូវរថយន្តបុកបោកខ្លួនស្លាប់ដែរ ហើយបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។
គួរបញ្ជាក់បន្ថែមថា ឈ្មោះប៊ុន រតនៈដែលជាជនបង្កបច្ចុប្បន្នសមត្ថកិច្ចកំពុងឃុំខ្លួននៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រៀមកសាង សំណុំរឿងបញ្ចូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាម ច្បាប់នៅរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០១៣ នេះ៕

ប្រភពពី ABCNonstop