គណ​បក្ស​​ប្រជាជន​​​បដិសេធ​​​ចំពោះ​​​ពាក្យ​ច​ចាម​អារាម​​ថា សម្ដេច​​ហ៊ុន សែន​ លាលែង​​ពីមុខ​​តំណែង​

by sovanmony  |  in ពត៌មានជាតិ at  12:05 AM

គណបក្ស​ប្រជាជន​កម្ពុជា​សូមបញ្ជាក់​ថា សម្តេច​ហ៊ុន សែន ​កំពុងតែ​ស្ថិត​នៅក្នុង​ប្រទេស និង​បំពេញ​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ធម្មតា​ដោយ​គ្មាន​អ្វី​ប្រែប្រួល​នោះទេ​។​
នេះ​គឺ ជា​ការសរសេរ​បញ្ជាក់​របស់​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​នៅក្នុង​សេចក្តី​ថ្លែង​ការណ៏​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ ផ្សព្វផ្សាយ​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៩​កក្កដា​
ម្សិលមិញ​នេះ​។
គណ​បក្ស​​ប្រជាជន​​​បដិសេធ​​​ចំពោះ​​​ពាក្យ​ច​ចាម​អារាម​​ថា  សម្ដេច​​ហ៊ុន សែន​ លាលែង​​ពីមុខ​​តំណែង​
​នៅក្នុង​សេចក្តី​ថ្លែង​ការណ៏ដ​ដែលនោះ គណបក្ស​ប្រជាជន​កម្ពុជា​ជាថ្មី​ម្តងទៀត​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​បំផុត​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​តែ​​បន្ត​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ជនកម្ពុជា​ឲ្យ​ឈ្នះឆ្នោត និង​ទទួលបាន​អាសនៈ​លើសពី​ភាគច្រើន​ដាច់ខាត។
ដែល​អាច​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ស្រប​តាម​រដ្ឋ​ធ​ម្មនុ​ញ្ញា ហើយ​អ្វី​ដែល​ជា​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​សម្តេច​ហ៊ុន សែន​​នៅ​​តែ​​បន្ត​​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។
​ជា​ការបញ្ជាក់​នៅ​ចុង​ក្រោយ​នៃ​សេចក្តី​ថ្លែង​ការណ៏​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្តេជ្ញា​នឹង​បន្ត​ពង្រឹង​សាមគ្គីភាព ឯកភាព​ ផ្ទៃក្នុង​​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ដើម្បី​ការពារ​ផលប្រយោជន៏​របស់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈ​ទសៈ​។​
​គួរបញ្ជាក់​ថា​សេចក្តី​ថ្លែង​ការណ៏​របស់​កណប​ក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចរចា​ម​អារាម​ថា សម្តេច​ហ៊ុន​ សែន អនុប្រធាន​គណបក្ស​កាន់អំណាច ហើយ​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​បាន​ចេញដំណើរ​ទៅ​បរទេស​ហើយ ​ថា សម្តេច​ហ៊ុន​ សែន ក៏​បាន​លាឈប់​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​​ផង​ដែរ​៕

ប្រភពពី : khmeronlinenews


Proudly Powered by Blogger.