ក្រុមហ៊ុន​តូតាល់​បញ្ជាក់​​មូល​ហេតុ​មិន​បាន​លក់​សាំង​ឲ្យ​យុវជន​បក្ស​សង្គ្រោះ​ជាតិ

by sovanmony  |  in ពត៌មានជាតិ at  7:31 PM

 IMG_6231
ភ្នំពេញៈ ក្រុមហ៊ុន​តូតាល់​កម្ពុជា​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង ​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ខ្លួន​មិន​បាន​លក់​ប្រេង​សាំង​ឲ្យ​ក្រុម​យុវជន​ គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បន្ទាប់​ពី​បណ្តាញ​សង្គម​ហ្វេស​ប៊ុក និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រិះគន់ ​និង​ចុះផ្សាយ​ពី​ហេតុ​ការណ៍​នេះ។
ក្រុម​យុវជន​ដែលធ្វើ​យុទ្ធនា​ការ​គាំ​ទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ បង្ហោះ​ខ្សែ​វី​ដេអូមួយ​ កាល​ពី​ថ្ងៃ​ចន្ទ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ស្ថានីយ៍​​ប្រេង​មួយ​របស់​ក្រុម​ ហ៊ុន​តូតាល់​កម្ពុជា​ស្ថិត​នៅ​ជិត​អយស្ម័យយាន​កម្ពុជា​នៅ​ក្នុង​ ខណ្ឌ​ដូន​ពេញ ដែល​មិន​បាន​ចាក់​សាំង​ឲ្យ​ពួក​គេ ​ហើយ​ចាត់​ទុក​ថា​ជា​ការរើស​អើង​នយោបាយ។
ទោះ​យ៉ាងណា ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​ ២៣ ​កក្កដា​នេះ​ ក្រុម​ហ៊ុន​តូតាល់​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដើម្បី​បញ្ជាក់​ប្រាប់​ពី​មូល​ហេតុ​ដែល​ខក​ខាន​មិន​បាន​ចាក់​សាំង​ឲ្យ​នោះ គឺ​ដើម្បី​ហេតុ​ផល​សុវត្ថិ​ភាព។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

Proudly Powered by Blogger.