អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ខេត្ដបាត់ដំបង​ព្រឹក​នេះ​ មិន​ចាញ់​រាជធានី​ភ្នំពេញ​ទេ

by sovanmony  |  in ពត៌មានជាតិ at  6:05 PM

នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៣​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​យុទ្ធនាការ​ឃោសនា​រក​ សំឡេង​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​នៅ​ខេត្ដបាត់ដំបង​ ក្រោម​វត្ដមាន​ចូលរួម​របស់​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ឯកឧត្ដម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​ ដែល​ជា​អ្នកនយោបាយ​ដ៏​មាន​ប្រជា​ប្រិយភាព​នៅ​កម្ពុជា​។​
​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ ខេត្ដបាត់ដំបង​នេះ​ មាន​អ្នក​គាំទ្រ​ចូលរួម​ហែ​ក្បួន​ឃោសនា​ចំនួន​ប្រមាណ​ជាង ​៥០.០០០ (​ជាង​ប្រាំ​ម៉ឺន​)​ នាក់​ គឺជា​ចំនួន​ដ៏​ច្រើន​កុះករ​ហួស​ពី​ការ​ស្មាន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ គឺ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ​។​
ចំនួន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សឹង​នៅ​គ្រប់​ទីកន្លែង​មានការ​ កើនឡើង​​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ សន្ទុះ​ទឹកចិត្ដ​និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​ឱ្យ​មាន​ការ​ ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​អំណាច​ដដែលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ន​យោ​បាយ​គ្រប់គ្រង​អំណាច​ដុះ​ស្លែ​នា​ពេល​បច្ចុប្បន្ន​នេះ​៕
ប្រភព៖ គេហទំព័រសារព័ត៌មាន ដើមត្នោត

Proudly Powered by Blogger.