ប៉ូលីសនៅក្នុងទីក្រុង Nagano ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនគ្រូបង្រៀនបឋមសិក្សាអាយុ ២៨ឆ្នាំម្នាក់ពីបទប្រើកាមេរ៉ាប៊ិចថតសំពត់ស្រីៗជាសិស្ស វិទ្យាល័យនៅក្នុងហាងលក់ទំនិញមួយកន្លែង។
ជនសង្ស័យមានឈ្មោះថា Masayuki Koyama ត្រូវបានចាប់ខ្លួននៅក្នុងហាងនៅប្រម៉ាណជាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃពុធ។ ប៉ូលីសនិយាយថា គាត់ប្រើកាមេរ៉ាប៊ិចដែលដាក់ជាប់ជាមួយនឹងឆ័ត្រពណ៌ខ្មៅរបស់គាត់ ហើយថតសំពត់របស់ស្រីៗ។
ប៉ូលីសបានទទួលរបាយការណ៍មួយពីបុគ្គលិកក្នុងហាងលក់ទំនិញនោះនៅ ថ្ងៃព្រហស្បតិ៍ ដោយបានរាយការណ៍ពីអកប្បកិរិយារបស់ជនសង្ស័យ Koyama ដែលបានប្រព្រឹត្តកាលពីខែមុន។ ប៉ូលីសបានបានតាមដានសកម្មភាពគាត់ និងចាប់ខ្លួនគាត់ បន្ទាប់ពីគាត់ប៉ុនប៉ងថតសំពត់របស់ស្រីៗ៕
ប្រភពពី happycambodiam