តារាស្រីកូរ៉េដ៏ស្រស់ស្អាតជាច្រើនរូប បានចូលរួមក្នុងកម្មវិធី Seoul Auto Salon 2013

by sovanmony  |  in សិល្បះនឹងតារា at  6:58 PM

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង បានរៀបចំកម្មវិធី “Seoul Auto Salon 2013 (SAS)” ដែលជាកម្មវិធីតាំងពិពណ៌រថយន្ត ដ៏ធំរបស់ប្រទេសកូរ៉េ សម្រាប់ឆ្នាំ២០១៣ នេះ ហើយមានការចូលរួម ពីសំណាក់តារាស្រីកូរ៉េ ដែលមានសម្រស់ស្រស់ស្អាត សិចស៊ី និងមានឈ្មោះល្បីជាច្រើនរូបទៀតផង។
យោងតាមប្រភពព័ត៌មាន seoulautosalon របស់ប្រទេសកូរ៉េ បានឲ្យដឹងថា កម្មវិធីនេះបានចាប់ផ្តើមពីថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃ ១៤ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ នៅសាលធំ COEX ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធី “Seoul Auto Salon 2013” នេះ ទទួលបានការចូលរួម ពីតារាម៉ូដែលស្រី និងរាជនីរថយន្ត ដែលមានសម្រស់ស្រស់ស្អាត និងសិចស៊ីដូចជានាង Im Ji Hye, Eun Bin Yang, Bang Eun Young, Jo Sang Hi, Choi Seul Gi, Han Ga Eun, Seo Yoon Ah,  Hong Ji Yeon , Im Min Young និងនាង Jeon Da Huin៕












































ប្រភពពី ខ្មែរឡូត

Proudly Powered by Blogger.