ផ្លូវ​នៅ​ជុំវិញ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​ត្រូវបាន​បិទ​​ ខណៈ​គណបក្សប្រឆាំង​គំរាម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​

by sovanmony  |  in ពត៌មានជាតិ at  6:48 PM

មហាវិថី និង​វិថី​មួយចំនួន​ដែល​ឋិត​នៅ​ជុំវិញ​ភូមិគ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តកណ្តាល ក្បែ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ ត្រូវបាន​បិទមិនឲ្យ​ធ្វើចរាចរណ៍​ទាំងស្រុង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣​នេះ​។​ ​
ដងផ្លូវ​ដែល​ឋិត​នៅ​ជុំវិញ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​ត្រូវបាន​ ហាមឃាត់​ការធ្វើ​ចរាចរណ៍​នេះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​គំរាម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ ​ខាងមុខ​ដើម្បី​ប្រឆាំង​ទៅនឹង​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក និង​ស្ទួន​គ្នា​ទៅនឹង​ការរៀបចំ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ ស្លាប់បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅមុខ​មន្ទីរ​រ​ដ្ឋ ​សភាជាតិ​កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​១៩៩៧ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ល្ងាច​នេះ​តែម្តង​។​ ​
មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា សុវត្ថិភាព​ទាក់ទង​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ត្រូវបាន​គេ​ ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​មានការ​ផ្ទុះ​អំពើហិង្សា​បំផ្លិចបំផ្លាញ​ រថយន្ត​កងរាជអាវុធហត្ថ​អស់​២​គ្រឿង​នា​ថ្ងៃ​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​ សាលាបឋមសិក្សា​វត្ត​ស្ទឹងមានជ័យ រួចមក​៕​
close-road
sam-rainsy-bantkol
ប្រភពពី ដើមត្នោត


Proudly Powered by Blogger.