Kim Greem បញ្ចេញ​នូវ​គំនិត​ច្នៃ​ប្រឌិត​បែប​សិចស៊ី ​ជាមួយ​នឹង​រូប​សាកល្បង​លើ​គំរប​មុខ​សម្រាប់​ការ​វិល​វិញ​របស់​នាង​

by sovanmony  |  in សិល្បះនឹងតារា at  7:53 PM

Kim Greem ដែលមាន​ដើមកំណើត​ចេញពី​ការប្រឡង Superstar K2 បានប្រកាស​ពី​ការវិល​ត្រលប់​របស់​នាង​ជាមួយនឹង​រូប​សាក​ល្បង 2 សន្លឹក ដែល​ទទួលបាន​ការចាប់​អារម្មណ៍​កើនឡើង​យ៉ាង​ឆាប់រហ័ស។
រូបថត​បាន​បញ្ចេញ​ជាដំបូង​តាមរយៈ Facebook របស់​នាង ដែល​តារាចម្រៀង​រូបនេះ បាន​ចែករំលែក(shared) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ខ្ញុំ​ស្លៀក​ឈុត​សំលៀកបំពាក់​ប្រភេទ​នេះ សម្រាប់​អាល់​ប៊ុ​ម​នេះ។  Shy^^hehe វា ​នឹងត្រូវ​បានចេញ​នៅ​ថ្ងៃទី 31 ខាងមុខនេះ។ សូម​រង់ចាំ​ទស្សនា។ ដូច្នេះ នេះ​ជាការ​ពញ្ញាក់​ដល់​អ្នកគាំទ្រ​ពី​ការវិលត្រឡប់​របស់​នា​ង។
ដើមឡើយ​នាង​បាន​ផ្តោតលើ​អាជីព​របស់​នាង​ដោយ​ផ្នែក​សង្កត់ធ្ងន់​ទៅលើ​ សមត្ថភាព​នៃ​ការ​បង្ហើរ​សំឡេង​ទេ តែ​ការផ្លាស់ប្តូរ​នូវ​រូបភាព​នេះ គ្រាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ប្លែក​ភ្នែក​តែប៉ុណ្ណោះ។
បទ​ចម្រៀង​ថ្មី​របស់​នាង​គឺ "There's Only Us" រៀបរៀង​ដោយ​លោក Cho Young Soo  និពន្ធ​ដោយ​កញ្ញា Kim Yi Na និង​កាត់ត​ដោយ Jihwan នៃ​ក្រុម 2Bic និង Kanto នៃ​ក្រុម 'Show Me the Money 2 ។
ការវិលត្រឡប់​របស់​នាង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 31 ខាងមុខនេះ ដែល​ប្រាកដថា អ្នកគាំទ្រ​របស់​កំពុង់​តែង​រង់ចាំ​ស្វាគមន៍​ចំពោះ​ការ​វិលត្រឡប់​របស់​នា​ ង៕
  
ប្រភពពី khmerstation

Proudly Powered by Blogger.