រយៈពេលកន្លងមកសារព័ត៌មានចិន ជាច្រើនបានផ្សព្វផ្សាយដោយថ្កោលទោស អាមេរិកពីគោលនយោបាយគ្រប ដណ្ដប់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីថ្ងៃទី២៣ កក្កដា សារព័ត៌មាន China Dailly បានផ្សព្វផ្សាយ អត្ថបទវិភាគមួយ ដោយក្នុងនោះបានថ្កោលទោសអាមេរិកថាកំពុងតែលេងល្បែងគ្រោះថ្នាក់នៅ សមុទ្រខាងត្បូង ហើយស្នើដល់អាមេរិកត្រូវ បញ្ចប់ល្បែងនោះជាបន្ទាន់។
សារព័ត៌មានខាងលើបញ្ជាក់ថា “អាមេរិកចាំបាច់ត្រូវតែផ្លាស់ប្ដូរ ការចូលមកកៀករបស់ខ្លួន ដើម្បីដោះស្រាយវិវាទអធិបតេយ្យភាពតំបន់អាស៊ីភាគ អាគ្នេយ៍ និងអាស៊ីភាគខាងកើត ហើយអាមេរិកត្រូវតែឈរនៅកណ្ដាល មិនត្រូវគាំទ្រភាគីណាមួយនោះឡើយ។
ពេលកន្លងមកថ្មីៗ វិវាទអធិតេយ្យភាព កាន់តែខ្លាំងឡើងដែលអាចបង្កគ្រោះថ្នាក់ដល់តំបន់ទាំងមូលនោះ គឺវិវាទរវាងចិន និងជប៉ុន ជុំវិញប្រជុំកោះ សេនកាគូ ដែលចិនហៅថាកោះដាវយូ នៅតំបន់សមុទ្រចិនខាងកើត។ ក្រៅពីនោះនៅមានវិវាទវៀតណាម និងចិន ហ្វីលីពីន និងចិន ក៏ដូចប្រទេសមួយចំនួនទៀត ដែលមានបន្ទាត់ព្រំដែនជាប់ប្រទេសចិននោះ។
កន្លងមករដ្ឋាភិបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា អាមេរិកឈរនៅកណ្ដាល មិនជ្រៀតជ្រែក ចូលវិវាទផ្ទៃក្នុងរវាងប្រទេសចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ី។ ប៉ុន្ដែសារព័ត៌មាន China Dailly បញ្ជាក់ថា សកម្មភាពរបស់អាមេរិក ពិសេសរយៈពេល៣ឆ្នាំកន្លងមក គឺអាមេរិកបានធ្វើសកម្មភាពហួសព្រំដែនដែលអាមេរិក បានអះអាងថាឈរនៅកណ្ដាលនោះ។ សារព័ត៌មានដដែលនោះបានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោនកាន់តែលូកដៃចូលជ្រៅនៅក្នុងវិវាទតំបន់អាស៊ី។
សារព័ត៌មានខាងបានបញ្ជាក់ថា “ទាំងនោះជាសកម្មភាពប្រកបដោយល្ងង់ខ្លៅ ដោយសារតែវាបានធ្វើឱ្យប្រទេសមួយចំនួន ពិសេសគឺសម្ពន្ធមិត្ដរបស់អាមេរិក ដូចជាជប៉ុន និងហ្វីលីពីន អនុវត្ដគោលនយោបាយប្ដេជ្ញាធ្វើឱ្យការស្វែងរកដំណោះស្រាយសន្ដិភាព ត្រូវបានបាត់បង់។ ជាមួយការគាំទ្រទាំងនោះបានបង្កើតការប្ដេជ្ញាប្រឆាំងនឹងចិន ពីប្រទេសទាំងនោះ។ លើសពីនេះទៅទៀត វាបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច ទាំង២ទៀតផង។
សកម្មភាពរបស់កម្លាំងទាហានអាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលដៅការពារផលប្រយោជន៍របស់អាមេរិក និងសម្ពន្ធមិត្ដក្នុងតំបន់ ដែលបានធ្វើឱ្យចិនព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងពេលជាមួយគ្នានេះ ប្រទេសដែលមានវិវាទជាមួយចិន បានខិតខំពង្រឹងសហប្រតិបត្ដិការជាមួយអាមេរិក ដោយស្វាគមន៍អាមេរិកមកកាន់តំបន់អាស៊ី ដើម្បីបានជាខ្នងបង្អែកការពារអធិបតេយ្យភាព។ ប៉ុន្ដែប្រទេសទាំងនោះមិនបាន ដឹងពីសកម្មភាពពិតនៅពីក្រោយដំណើរ ឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកនោះឡើយ។
សារព័ត៌មាន China Post ក៏បានផ្សព្វផ្សាយនូវអត្ថបទមួយបង្ហាញពីភាពមន្ទិលសង្ស័យពី សកម្មភាពពិតប្រាកដ នៅពីក្រោយការបញ្ជូនកម្លាំងទាហានអាមេរិកមកកាន់តំបន់អាស៊ី ដោយក្នុងនោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងហ្វីលីពីន អនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយយោធា និងសព្វាវុធនៅលើទឹកដីហ្វីលីពីន។
សារព័ត៌មាន China Post បានផ្សព្វផ្សាយថា កិច្ចព្រមព្រៀងខាងលើ អាចជួយដល់អាមេរិកដាក់ពង្រាយកម្លាំងទាហាន និងសព្វាវុធនៅលើទឹកដីហ្វីលីពីន។ អ្វីដែលសារព័ត៌មានខាងលើនេះចាប់អារម្មណ៍ គឺសកម្មភាពពិតប្រាកដ នៅពីក្រោយការបញ្ជូនទាហានមកឈរជើងនៅលើទឹកដីហ្វីលីពីន។ តាមកិច្ចព្រមព្រៀងអាមេរិកនឹងប្រែក្លាយហ្វីលីពីនទៅជាទីតាំងដ៏ រឹងមាំក្នុងការរក្សាកម្លាំងទាហានអាមេរិកនៅតំបន់អាស៊ីប៉ាស៊ី ហ្វិក។
វត្ដមានអាចជួយដល់អាមេរិក បង្កើនសកម្មភាពជួញដូរសព្វាវុធ និងជួយដល់ហ្វីលីពីនបង្កើតបានកម្លាំងការពារឱ្យបានរឹងមាំថែម ទៀត។ វត្ដមានរបស់អាមេរិកអាចជួយដល់ហ្វីលីពីនដោះស្រាយវិវាទ អធិបតេយ្យភាពជាមួយចិន និងទប់ស្កាត់ការឈ្លានពាន មកលើប្រទេសហ្វីលីពីន។
សារព័ត៌មានកោះតៃវ៉ាន់បានបញ្ជាក់ថា ការប្រកាសខាងលើរបស់អាមេរិក គ្រាន់តែជាការនិយាយឱ្យពីរោះស្ដាប់តែប៉ុណ្ណោះ និងជារនាំងបិទបាំងទង្វើពិតរបស់ទាហានអាមេរិក។ ការដែលបើកផ្លូវដល់កម្លាំងទាហានអាមេរិកចូលកៀកទីតាំងយោធារបស់ ហ្វីលីពីន ត្រូវបានរដ្ឋមន្ដ្រីក្រសួងការពារជាតិហ្វីលីពីន លោក វុលតែលរ៉េ ហ្គាសមីន បញ្ជាក់តាំងពីឆ្នាំ២០១២មកម្ល៉េះ។ នៅដើមឆ្នាំ២០១៣ ទីក្រុងម៉ានីលបានរំលឹកឡើងវិញគោលដៅនោះ ដើម្បីតបតនឹងសកម្មភាពរបស់ចិននៅលើដែនសមុទ្រចិនខាងត្បូង ក៏ដូចវិបត្ដិមីស៊ីលបរមាណូនៅឧបទ្វីបកូរ៉េ។ នៅក្នុងខែកក្កដានេះ ប្រធានាធិបតីហ្វីលីពីន បែននិកណូអាគីណូ បានបញ្ជាក់ថា ហ្វីលីពីនក៏បានគិតគូរអនុញ្ញាត ឱ្យទាំងជប៉ុនមកកាន់ទីតាំងយោធារបស់ ហ្វីលីពីនទៀតផង។ លោក អាគីណូ បញ្ជាក់ទៀតថា ជប៉ុន និងហ្វីលីពីន មានវិវាទអធិបតេយ្យភាពជាមួយប្រទេសចិនដូចគ្នា។
សារព័ត៌មាន China Post ផ្សព្វផ្សាយទៀតថា ការពិតកិច្ចព្រមព្រៀងបញ្ជូនយោធា និងសព្វាវុធមកកាន់ទីតាំងរបស់ហ្វីលីពីនមិនមែនជាគម្រោងរបស់ រដ្ឋាភិបាលទីក្រុងម៉ានីល ឬក៏គោលបំណងល្អក្នុងការជួយការពារសម្ពន្ធមិត្ដហ្វីលីពីននោះឡើយ ការបញ្ជូនកម្លាំងមកទីនេះជាយុទ្ធសាស្ដ្រឆ្ពោះមកកាន់ តំបន់អាស៊ីប៉ាស៊ីហ្វិក ឬក៏ហៅថាជាយុទ្ធនាការផ្លាស់ប្ដូរឱ្យមានតុល្យភាពក្នុងតំបន់។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនកម្លាំងទាហាន និងសព្វាវុធរហូតដល់ទៅ ៦០ភាគរយ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកនាឆ្នាំ២០២០។ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាគោលដៅមួយដែលអាមេរិកត្រូវពង្រាយទាហាននៅទីនេះ។
យុទ្ធនាការមកកាន់តំបន់អាស៊ី គឺដើម្បីរក្សាឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិកក្នុងសតវត្សរ៍ទី២១។ បច្ចុប្បន្នអាមេរិកមានសកម្មភាពវិនិយោគ និងពាណិជ្ជកម្មជាច្រើននៅបណ្ដាប្រទេសក្នុងតំបន់ ដូច្នេះអាមេរិកចាំបាច់ត្រូវតែរក្សាផលប្រយោជន៍ទាំងនោះ។ មូលនិធិសម្រាប់ការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់អាចជួយដល់អាមេរិ ក ពង្រឹងកម្លាំងទាហានជើងទឹក និងជើងអាកាស កាន់តែមានប្រសិទ្ធភាព ស័ក្ដិសមជាប្រទេសមហាអំណាចទីមួយលើពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងការពារជាតិដ៏ល្អប្រសើរជាមួយហ្វីលីពីន កូរ៉េខាងត្បូង ជប៉ុន ថៃ អូស្ដ្រាលី និងប្រទេសមួយចំនួនទៀត អាចជួយដល់មន្ទីរប៉ង់តាហ្គោនអាមេរិក សម្រេចគោលដៅដំណើរឆ្ពោះមកកាន់អាស៊ីនោះ៕
ប្រភព៖ គេហទំព័រសារព័ត៌មាន នគរវត្ត