កាលពីមុនមកយើងធ្លាប់តែបានឃើញភពផ្សេងៗដែលស្ថិតនៅក្នុងប្រព័ន្ធ ព្រះអាទិត្យតាមរយៈប្រភព និងឯកសារនានា ហើយយើងបានត្រឹមតែឃើញរូបភាពភពផែនដីយើងពីភពព្រះច័ន្ទដែលជាភព រណបរបស់ផែនដីយើងតែប៉ុណ្ណោះ។
ប៉ុន្តែពេលនេះយានអវកាស Cassini ធ្វើប្រតិបត្តិការនៅគន្លង ភពសៅរ៍ (Saturn) បានថតរូបភាពភពផែនដីពីភពសៅរ៍ ដែលមានចំងាយជិត៩០០លានម៉ាយល៍ពីផែនដី ហើយរូបភាពនេះត្រូវថតបានកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលវាជារូបភាពដ៏កម្រមួយ។
រីឯយានអវកាសដែលធ្វើប្រតិបត្តិការនៅគន្លងជុំវិញភពពុធ (Mercury) វិញ មានឈ្មោះថា Messenger ក៏បានថតរូបភាពភពផែនដីពីភពពុធ ដែលមានចំងាយជិត ៦១លានម៉ាយល៍ពីផែដី ហើយក្នុងរូបភាពបានបង្ហាញអោយឃើញពីភពផែនដី និងភពព្រះច័ន្ទ៕
ប្រភពពី happycambodia