គណបក្ស សង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ អះអាងថា ខ្លួនកំពុងបង្កើតក្រុមជួយរកឈ្មោះសម្រាប់ពលរដ្ឋនៅតាមឃុំ-សង្កាត់ ទូទាំងប្រទេសកម្ពុជា ដើម្បីជួយស្វែងរកឈ្មោះប្រជាពលរដ្ឋណាដែលមិនមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតអាណត្តិទី៥ខាងមុខនេះ។
គណបក្សសង្គ្រោះជាតិបានសម្រេចបង្កើតឱ្យមានក្រុមចុះជួយស្វែងរក ឈ្មោះប្រជាពលរដ្ឋក្នុងករណីដែលពួកគេមិនមានឈ្មោះ ឬក៏មានភាពមិនប្រក្រតីផ្សេងៗ នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញាឫទ្ធិ បានឱ្យដឹងថា ដោយសារមានការព្រួយបារម្ភពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ថ្ងៃទី៣១ ធ្នូ ២០១២នោះ ថាមានភាពខុសគ្នាទៅនឹងបញ្ជីសម្រាប់ការបោះឆ្នោត ២៨កក្កដានោះ ទើបគណបក្សសង្គ្រោះជាតិបង្កើតក្រុម ដើម្បីស្វែងជួយស្វែងរកឈ្មោះ របស់ពលរដ្ឋ។
អ្នកនាំពាក្យរូបនេះបន្តថា គណបក្សសង្គ្រោះជាតិនឹងប្រើប្រាស់កម្លាំងរបស់ខ្លួនយ៉ាងតិចប្រមាណ ជាង៨ពាន់នាក់ ទូទាំងប្រទេសដែលជារចនាសម្ព័ន្ធផ្ទាល់របស់គណបក្សទាំងគណបក្សសង្គ្រោះ ជាតិ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីធ្វើការពិនិត្យនៅតាមមូលដ្ឋានរៀងៗខ្លួន។
ទាក់ទិនការបង្កើតក្រុមអង្កេតការណ៍លើបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ គណបក្សសង្គ្រោះជាតិនេះដែរ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឆ្លើយតបថា គណបក្សនីមួយៗមានសិទ្ធ ត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលគ.ជ.ប បានបិទផ្សាយនៅតាមមណ្ឌលបោះឆ្នោត។ ហើយបើតាមលោកទេព នីថា ដដែល បញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គ.ជ.ប គឺមិនមានបញ្ហាអ្វីធំដុំនោះទេ។
តែទោះជាយ៉ាងណា លោក យ៉ែម បុញ្ញាឫទ្ធិ បានអះអាងថា គណបក្សសង្គ្រោះជាតិបានទទួលដំណឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់នៅថ្ងៃទី២៨ កក្កដាខាងមុខនេះ ពិតជាមានបញ្ហា ហើយលោកថា គណបក្សសង្គ្រោះជាតិនឹងចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវច្បាប់ ប្រឆាំងនឹងបញ្ហានេះ៕
ប្រភពពី RFI