អង្គការខុមហ្វ្រែលបានប្រកាសថា លទ្ធផលបឋម និងមិនផ្លូវការនៃការទទួលបានអាសនៈក្នុងរដ្ឋសភារបស់គណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិមានភាពខុសគ្នា ដែលកើតចេញពីភាពមិនប្រក្រតីជាច្រើនដែលខុមហ្វ្រែលបានរកឃើញ។ ភាពមិនប្រក្រតី មានដូចជា បញ្ហាទឹកខ្មៅជ្រលក់ដៃ ការបាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះ និងអ្នកដែលមានឈ្មោះបោះឆ្នោតត្រូវបានគេបោះឆ្នោតជំនួសឲ្យជាដើម ដែលបញ្ហាទាំងអស់នេះ បានកើតមានឡើងនៅតាមមណ្ឌលបោះឆ្នោតធំ។
អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែល បានប្រកាសលទ្ធផលបឋម និងមិន ផ្លូវការនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ដែលបានបញ្ចប់កាលពីថ្ងៃម្សិលិញ ថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៧អាសនៈ ស្មើនឹង៥៤.៤៧ភាគរយ ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបាន៥៦អាសនៈ ស្មើនឹង៤៥.៥៣ភាគរយ។ |
លទ្ធផលបឋម និងមិនផ្លូវការដែលប្រកាសដោយខុមហ្វ្រែលនៅពេលនេះ គឺខុសទៅនឹងលទ្ធផលបឋមរបស់គណបក្សប្រជាជនកម្ពុជាដែលបានប្រកាសថា ខ្លួនទទួលបានអាសនៈចំនួន៦៨ ក្នុងចំណោមអាសនៈចំនួន១២៣ ខណៈដែល គណបក្សសង្គ្រោះជាតិ ទទួលបាន៥៥ អាសនៈតែប៉ុណ្ណោះ។ការប្រកាសលទ្ធផលមិនផ្លូវការរបស់ខុមហ្វ្រែល ដែលបានផ្សាយនៅថ្ងៃទី២៩ខែកក្កដានេះ បានធ្វើឡើងដោយផ្អែកការប្រមូលលទ្ធផលចេញមកពីការិយាល័យរាប់សន្លឹកឆ្នោត ដោយអ្នកសង្កេតការណ៍ខុមហ្វ្រែលនៅតាមការិយាល័យរាប់សន្លឹកឆ្នោតចំនួន១៤៧០ ដោយបានកំណត់ចេញពីអ្នកបានចុះឈ្មោះបោះឆ្នោតសំណាកប្រមាណជិត៧សែននាក់ នៅក្នុងចំណោមអ្នកបានចុះឈ្មោះបោះឆ្នោតជាង៩លាន៦សែននាក់នោះ។ លោក ធន់ សារ៉ាយ ប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល និងជាប្រធានអង្គការអាដហុកបានពន្យល់ថា ការរកឃើញចំនួនអាសនៈខុសគ្នាចំនួន១អាសនៈរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគឺកើតឡើងនៅក្នុងខេត្តក្រចេះ។
លោកបានបញ្ជាក់បន្ថែមថា នេះវាគ្រាន់តែជាលទ្ធផលបណ្តោះអាសន្ន និងបឋមតែប៉ុណ្ណោះ ហើយគណបក្សនយោបាយទាំងពីរទទួលស្គាល់ ឫមិនទទួលស្គាល់ វាជារឿងរបស់គណបក្សនយោបាយទាំងអស់នោះ តែលោកបញ្ជាក់ថា នោះជាអ្វីដែលខុមហ្វ្រែលរកឃើញ កើតចេញពីភាពមិនប្រក្រតីជាច្រើន ពិសេសនៅតាមមណ្ឌលបោះឆ្នោតធំ។
ភាពមិនប្រក្រតីដែលលោកធន់ សារ៉ាយបានរៀបរាប់ថា មានដូចជា បញ្ហាទឹកខ្មៅជ្រលក់ដៃ ការបាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះ និងអ្នកដែលមានឈ្មោះបោះឆ្នោតត្រូវបានគេបោះឆ្នោតជំនួសឲ្យក៏មានដែរ។
បែបណាក៏ដោយលោក ធន់ សារ៉ាយបានថ្លែងថា នៅមិនទាន់ទទួលបានចំនួនពិតប្រាកដពីភាពមិនប្រក្រតីនៃករណីនីមួយៗនោះទេ ហើយថាតើវាមានទំហំប៉ះពាល់ប៉ុណ្ណាដល់លទ្ធផលនៃការបោះឆ្នោតនោះ ប៉ុន្តែលោកបន្ថែមថា នឹងមានស្រាវជ្រាវលម្អិតពីភាពមិនប្រក្រតីទាំងអស់នោះ ដែលភាគច្រើនកើតមាននៅមណ្ឌលបោះឆ្នោតធំ។
ដោយឡែកគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោកកឹម សុខា បានបដិសេធ មិនទទួលស្គាល់លទ្ធផល ដែលគណបក្សប្រជាជនកម្ពុជាអះអាងពីជ័យជំនះរបស់ខ្លួនក្នុង ការបោះឆ្នោតអាណត្តិទី៥នេះទេ។ គណបក្សប្រឆាំងបានអះអាងថា ការបោះឆ្នោតកាលពីចុងសប្តាហ៍នេះ មានភាពមិនប្រក្រតីជាច្រើន។ តែទោះជាយ៉ាងណា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកកឹម សុខា ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិ មិនបោះបង់អាសនៈក្នុងសភាចោលនោះទេ។
វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងសុំការពន្យល់របស់លោក ទេព នីថា អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទេ នៅព្រឹកថ្ងៃចន្ទនេះទាក់ទងនឹងការរកឃើញលទ្ធផលបឋមរបស់ខុមហ្វ្រែនៅពេលនេះ។
ប្រភពមកពី វិទ្យុបារាំង