ម្ចាស់រង្គសាល តំរូវអោយស្លៀកពាក់សិចស៊ីបែរជា ត្រូវប៉ូលីសចាប់ខ្លួន

by sovanmony  |  in តារាអន្តរជាតិ at  1:59 AM

នារីបំរើការងារ ជាអ្នករាំជាច្រើននាក់​ ត្រូវបានចាប់ខ្លួន ក្នុងខណៈពេលដែលម្ចាស់ រង្គសាលតំរូវអោយពួកនាង ស្លៀកពាក់យ៉ាងសិចស៊ី រាំនៅលើឆាក អោយភ្ញៀវទស្សនា។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើ់ងតាម ការស៊ើបអង្កេត របស់ក្រុមប៉ូលីសជំនាញ របស់ខេត្ត Xinjiang ប្រទេសចិន។ តាមប្រភពព៌តមាន បានអោយដឹងថា នៅក្នុងរង្គសាលនោះ មានបន្ទប់ពិសេសចំនួន ៥បន្ទប់ដែលមាន គ្រែស្រាប់ៗផងដែរ ដើម្បីទទួលភ្ញៀវ ពេលដែលភ្ញៀវទាំងនោះ ពេញចិត្តនិងនារីរាំ ដែលស្លៀកពាក់សិចស៊ី យ៉ាងស្រើបស្រាលផងដែរ។ ជាពិសេសនោះ ប៉ូលីសក៍បានឃាត់ខ្លួន ម្ចាស់រង្គសាលនោះផងដែរ ពីបទបំរើសេវាកម្មជួញដូរ ផ្លូវភេទខុសច្បាប់ នឹងបញ្ជូនពួកគេ ទៅកាន់តុលាការដើម្បី កាត់ទោសតាមច្បាប់៕
khmer-note
99
ប្រភពពី khmer-note

Proudly Powered by Blogger.