រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​ដុត​រថយន្ត​ប៉េអឹម​នៅ​ស្ទឹង​មាន​ជ័យ

by sovanmony  |  in ពត៌មានជាតិ at  6:41 PM

មន្រ្តី​ជាន់​ខ្ពស់​កងរាជ​អាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដុត​រថយន្ត​របស់​កងរាជ​អាវុធ​ហត្ថ​ចំនួន​ ២គ្រឿង​នៅ​ស្ទឹង​មាន​ជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​គេ​ស្រាវជ្រាវ​រក​ឃើ​ញហើយ។
លោកឧត្តម​សេនីយ៍ត្រី ខេង ទីតូ អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​និយាយ​ប្រាប់កាសែត​ក្នុង ​ស្រុក​ថា តាម​ការ​ស្រាវជ្រាវ​ និង​ស៊ើប​អង្កេត​យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១០នាក់​ដែល ​រួម​មាន​ទាំង​ព្រះសង្ឃ​មួយ​​អង្គផង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មាន​ជាប់​ព័ន្ធ​នឹង​ការ​ដុត​បំផ្លាញ​រថយន្តកង​រាជ​អាវុធ​ហត្ថ​នោះ។
លោក​ ខេង ទីតូ បាន​បញ្ជាក់​ថា គេ​មាន​​ទាំង​រូប​ថត និង​​ស្គាល់​អត្តសញ្ញាណ​ជន​បង្ក​ទាំង​នោះ​អស់ហើយ។ ហើយ​ថា ពេល​នេះ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​កំពុង​ធ្វើ​ការ​ស្វែង​រក​ចាប់​ខ្លួន​ ពួក​គេ ដើម្បី​យក​ទៅ​កាត់​ទោស និង​ផ្តន្ទា​ទោស​តាម​ច្បាប់។
គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​បោះឆ្នោត រថយន្ត​ប៉េអឹម​ចំនួន​២គ្រឿង ត្រូវ​បាន​​វាយកំម្ទេច និង​ដុត​បំផ្លាញ​អស់​គ្មាន​សល់ ដោយ​សារ​តែ​កំហឹង​អ្នក​បោះឆ្នោត​​នៅ​ការ​រិយាល័យ​សាលា​បឋម​សិក្សា​ស្ទឹង​មាន ​ជ័យ​រក​ឈ្មោះ​មិន​ឃើញ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត៕IMG_3071-344x235
ប្រភពពី Free Press Magazine 

Proudly Powered by Blogger.