តើនេះម៉ូតសំលៀកបំពាក់បែបថ្មី ឬក៏ភ្លេចស្លៀកខោ?

by sovanmony  |  in ពត៌មានប្លែកៗ at  6:10 PM

កាលពីឆ្នាំ ២០០៨ Diana Vickers បានឡើងច្រៀងក្នុងកម្មវិធីប្រកុំតន្រ្តី X Factor ដោយមិនបានពាក់ស្បែកជើង តែកាលពីពេលថ្មីៗនេះ Diana Vickers បានចូលរួមក្នុងកម្មវិធីប្រកុំតន្ត្រីមួយទៀត ដោយគ្មានស្លៀកខោវិញម្ដង។
យោងតាមប្រភពព័ត៌មាន ពីគេហទំព័រអង់គ្លេស ឌេលីមែល បានឲ្យដឹងថា តារាចម្រៀង Diana Vickers អាយុ ២១ឆ្នាំ បានបង្ហាញនូវ លីអូ របស់នាងនៅលើឆាកតន្រ្តីមួយ នៅទីក្រុង Leeds ភាគខាងជើងនៃប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ក្នុងការសម្ដែងរបស់នាង Diana ពាក់តែអាវយឺតមួយ និងខោក្នុងតែប៉ុណ្ណោះ ដោយមិនបានស្លៀកខោក្រៅឡើយ។
យើងបានសង្កេតឃើញថា នៅពេលដែលនាងឡើងច្រៀងលើឆាក មនុស្សជាច្រើនបានសំឡឹងមើល ផ្នែកពាក់កណ្ដាលចុះក្រោម នៃខ្លួនរបស់នាង ជាជាងមុខ និងអាវ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ តារាចម្រៀងម្នាក់នេះ? តើនេះជាម៉ូតរបស់នាង ឬក៏នាងភ្លេចស្លៀកខោ? សូមទស្សនារូបភាពខាងក្រោម៖










ប្រភពពី ខ្មែរឡូត

Proudly Powered by Blogger.