ប្រជាពលរដ្ឋចូលរួមទទួលឯកឧត្តមប្រធាន សម រង្ស៊ី ជាង ១លាននាក់

by sovanmony  |  in ពត៌មានវីដេរអូ at  7:35 PM


ភ្នំពេញ ៖ វត្តមាន​របស់លោក សម រង្ស៊ី នៅមុន​ការបោះឆ្នោត និង សន្ទុះ​គាំទ្រ​ខ្លាំង​នៃ​គណ បក្ស​សង្គ្រោះ​ជាតិ​សម្រាប់​អាណត្តិ​ទី៥នេះ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ពិចារណា​សម្រាប់​ ការបោះឆ្នោត​លើកក្រោយៗទៀត។

មិន​នឹកស្មានថា​មាន​មនុស្ស​ទៅ​ទទួល​លោក សម រង្ស៊ី ច្រើន​ដូច្នេះ​ទេ។ មិន​នឹកស្មានថា​អ្នកគាំទ្រ​លោក សម រង្ស៊ី សុខចិត្ត​ចំណាយ​កម្លាំងកាយ ចិត្ត  និង​ថវិកា​ដោយ​ខ្លួនឯង​យ៉ាង​ដូច្នេះ​សោះ។ មិន​នឹកស្មានថា អ្នកគាំទ្រ​លោក សម រង្ស៊ី ហ៊ាន​ចេញមុខ​ហែរ​ក្បួន​ឬ​ហ៊ាន​ចេញមុខ​និយាយ​ឃោសនា​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ​ខ្លាំងក្លា​យ៉ាង​ដូច្នេះ​សោះ។ ទាំងអស់នេះ​គឺជា​ការកត់សម្គាល់ និង​ជាការ​ភ្ញាក់ផ្អើល​របស់​ម​តិ​សាធារណជន​មួយចំនួនធំ​នៅ​ទីក្រុង​ភ្នំពេញ។

ចលនា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លក្ខណៈ​ផុសផុល​ជាង​អាណត្តិមុនៗមែន។ ប៉ុន្តែ​អ្នកវិភាគ​នានា​នៅតែ​ប្រាកដថា សម្រាប់​អាណត្តិ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅតែ​បន្ត​ឈ្នះឆ្នោត និង​កាន់អំណាច​ដដែល។

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​កាន់អំណាច​មែន។ ប៉ុន្តែ​ការ​ងើបឡើង​នៃ​សន្ទុះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន និង​កំពុង​ធ្វើអោយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ពិចារណា​ឡើងវិញ​អំពី​ អនាគត​នៃ​គណបក្ស​របស់ខ្លួន។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទាញយក​អាសនៈ​បាន​ច្រើន​ពី​ គណបក្សកាន់អំណាច​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៣នេះ គេ​ប្រាកដ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​នៅក្រោយ​ការបោះឆ្នោត​ នេះ​តែម្តង។ ការកែទម្រង់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​អាចមាន​រាប់បញ្ចូល​ទាំង​ ការរុះរើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ចោល​ផង​ក៏​ថា​បាន។

ម្យ៉ាងវិញទៀត គណបក្ស​ប្រជាជន​កម្ពុជា​អាច​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដឹកនាំ​មួយចំនួន​សម្រាប់​អាណត្តិខាងមុខៗទៀត​នេះ។

អ្នកវិភាគ​អត្ថាធិប្បាយ​ថា ប្រសិនបើ​សំឡេង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​កាន់តែ​ប្រកិត​ជិតគ្នា​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​ហើយ​ នោះ មានន័យថា ល្បែង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា​បានមក​ដល់​ហើយ៕

សូមទស្សនា ប្រជាពលរដ្ឋចូលរួមទទួលឯកឧត្តមប្រធាន សម រង្ស៊ី ជាង ១លាននាក់ នៅថ្ងៃទី 19 ខែ 7 ឆ្នាំ 2013 ដែលមានវីដេរអូរដូចខាងក្រោម :

Proudly Powered by Blogger.