ការមិនចាក់ផ្សាយរបស់ទូរទស្សន៍ជាតិ ឬទូរទស្សន៍ឯកជននិងកាសែតខ្មែរពីការវិលត្រឡប់របស់លោកសម រង្ស៊ី កាលពីថ្ងៃសុក្រដែលមានអ្នកគាំទ្រយ៉ាងច្រើនសម្បើម ស្ទើរតែមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ្នកគាំទ្រ អ្នកនយោបាយខ្មែរ ត្រូវបានអ្នកឃ្លាំមើលសង្គមគូសបញ្ជាក់ថា វាជាសញ្ញាបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតដែលថា គណបក្សកាន់អំណាចបានក្តោមក្តាប់យ៉ាងណែនលើប្រព័ន្ធផ្សព្វ ផ្សាយ។