ផ្ទះ​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រៃ​មូល ស្រុករ​លារ​ប្អៀ​រ រង​នូវ​ការខូចខាត ដោយសា​ខ្យល់​កន្ត្រាក់ អស់​ចំនួន​៦​ខ្នង​

by sovanmony  |  in ពត៌មានជាតិ at  8:19 PM

កាលពី វេលា​ម៉ោង​៣ និ​១៧​នាទី​ល្ងាច ថ្ងៃទី ២៥ ខែកក្កដា​ឆ្នាំ​២០១៣ ខ្យល់​កន្ត្រាក់ លាយ​និង​ភ្លៀង មូយ​មេ​ធំ  មាន​បោកបក់​យ៉ាងខ្លាំង មក​លើ​ភូមិ​២ ក្នុង​ឃុំ ព្រៃ​មូល ស្រុករ​លារ​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង ធ្វើអោយ​ខូចខាត លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ ចំនួន​៦​ខ្នង ក្នុងនោះ​រលំ​រាប​ដល់​ដី ចំនួន​២​ខ្នង ។​
​ម្ចាស់ផ្ទះ​ដែល​រលំ ដល់​ដី​ម្នាក់​ឈ្មោះ ញ៉េប ស៊ីណា អាយុ​២៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆេង សារ៉ុន អាយុ​២៧​ឆ្នាំ មាន​កូនស្រី​ម្នាក់ អាយុ ១​ឆ្នាំ​កន្លះ នៅ​ភូមិ​ត្រពាំង​តា​សុក ឃុំ​ព្រៃ​មូល  ស្រុករ​លារ​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង បាន​រៀបរាប់ អោយដឹងថា ផ្ទះ​គាត់​មាន​ទំហំ ៨​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ មាន​កម្ពស់​២​ម៉ែត្រ​៨​តឹក សង់​អំពី​ឈើ ប្រក​ក្បឿង​ថៃ ទើបតែ​និង​ឡើង​នៅ  បាន រយៈពេល​២​ឆ្នាំ ប៉ុណ្ណោះ​និង​មិនទាន់ សង​ប្រាក់​ថ្លៃ សាងសង់​ដែល ខ្ជី​គេ​អស់​ផង រហូតមកដល់​ពេលនេះ​ស្រាប់ តែ​ជួប​ប្រទះ​នៅ​គ្រោះធម្មជាតិ​ខ្យល់ កន្ត្រាក់​បណ្តាល អោយ​រលំ​ផ្ទះ របស់​គាត់​ខូចខាត ទាំងស្រុង​តែ​ម្តង​បែបនេះ បើ​សរុប​ទំហំ នៃ​ការខូចខាត​អស់ ប្រមាណ​ជិត​មូយ​ម៉ឺន​ដុល្លារ​៕​


ប្រភពពី happycambodia

Proudly Powered by Blogger.