សម្លាប់នារីសិស្សសាលាមេតូឌីសកម្ពុជា២នាក់ប្លន់ម៉ូតូ ( Videos Inside)

by sovanmony  |  in ពត៌មានជាតិ at  1:08 AM

សម្លាប់នារីសិស្សសាលាមេតូឌីសកម្ពុជា២នាក់ប្លន់ម៉ូតូ យកសពទៅប្លុងចោលនៅខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ ៖ សពនារីវ័យក្មេង២នាក់ត្រូវបានគេប្រទះឃើញមានសភាពហើមស្អុយនៅក្នុងព្រៃក្បែរអតីតបន្ទាយញឹក ប៊ុនឆៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹក ថ្ងៃទី២៤ កក្កដា ២០១៣ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
នារីទាំង២នាក់ត្រូវបានគេស្គាល់ម្នាក់ឈ្មោះហ៊ុល សំណាង ហៅស្រីលក្ខណ៍ និងម្នាក់ទៀតឈ្មោះវន លក្ខិណា អាយុជិត២០ឆ្នាំ ជាសិស្សសាលាមេតូឌីសកម្ពុជា មានទីលំនៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយគ្នា ។

Proudly Powered by Blogger.