សហរដ្ឋ​អាម៉េរិក​បង្ហាញនូវកង្វល់​អំពី​របាយការណ៍នៃភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

by sovanmony  |  in ពត៌មានជាតិ at  6:24 PM

សហរដ្ឋ​អាម៉េរិក​បង្ហាញនូវកង្វល់​អំពី​របាយការណ៍នៃភាព​មិន​ប្រក្រតី​ជា​ ច្រើន​ ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​កាលពីចុង​សប្ដាហ៍​កន្លងទៅ ដោយ​បាន​ស្នើសុំ​ឲ្យមាន​ការ​ស៊ើបអង្កេត​ដែលអាច​យកជាការ​បាន។
អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​​ឲ្យ​ក្រសួង​ការ​បរទេស​​អាម៉េរិក​​​បាន​ស្នើ​សុំ​ឲ្យ​​គណបក្ស ​ទាំង​អស់​និងអ្នកគាំទ្រ​​របស់​គេ​​​ឲ្យ​​​រក្សា​សណ្ដាប់​ធ្នាប់​និង​ សន្ដិសុខ​ជាបន្តទៀត នៅ​ក្រោយពេល​បោះឆ្នោត​រួច។
គណ​បក្ស​ប្រឆាំង​​នៅ​ប្រទេស​កម្ពុជា​​​បាន​ច្រាន​ចោលនូវ​លទ្ធផល​បឋម ទោះបីជា​បក្សនេះ​បានទទួល​កៅអី​យ៉ាង​ច្រើន​ថែមទៀត​ក៏​ដោយ។ គណបក្ស​សង្រ្គោះ​ជាតិ
និយាយ​​​ថា ខ្លួន​មាន​ភស្តុតាង​​បង្ហាញ​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​​នៅថ្ងៃ​ស្អែកនេះ។
គណបក្ស​​ប្រជាជន​កម្ពុជា​​បាន​ប្រកាស​អំពីជ័យជម្នះ​​បើទោះជា​មានការ​បាត់​បង់​កៅអី​សភា​ជា​ច្រើន​ក្ដី។
យ៉ាងណាមិញ​លទ្ធផល​ផ្លូវ​ការនៅមិនទាន់​ចេញ​នៅឡើយទេ។
លោកស្រី​ជូឡុង​ សាមូរ៉ា​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​និយាយ​​​​ប្រាប់​ វិទ្យុ​អូស្រ្តាលី​ថា ប្រជា​ពលរដ្ឋ​​មិន​បានទទួល​​ឱកាស​​សម្រាប់​​​ការ​បោះ​ឆ្នោត​នោះទេ៕
ប្រភពពី ABC​​ Radio Australi

KHM_Tioulong Saumura_MeanSursdei_201307_28

Proudly Powered by Blogger.