ជូនគេចូលផ្ទះ ឃើញគេស្រវឹងក៏ចាប់រំលោភ

by sovanmony  |  in ពត៌មានប្លែកៗ at  7:05 PM

ប៉ូលីស​នៅក្នុង​ទីក្រុង Morgan Hill នៃ​រដ្ឋ California បាន​ចាប់ខ្លួន​ក្មេង​ជំទង់​ចំនួន ៣ នាក់​នៅ​ក្នុង​ការរំលោភ និង​លួច ទៅលើ​ស្ត្រី​អាយុ ៤០​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​។​
 
​លោក​មេបញ្ជាការ Shane Palsgrove បាន​និយាយថា ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ស្ត្រី​រងគ្រោះ​បាន​ផឹកស្រា​ស្រវឹង នៅ​ហាង​ក្នុងស្រុក​មួយ​កន្លែង ហើយ​បាន​ទូរស័ព្ទ​ហៅ​តាក់ស៊ី​ដើម្បី​ដឹក​នាង​ទៅ​ផ្ទះ​។​
អ្នកបើក​តាក់ស៊ី​បាន​បើក​ដឹក​នាង​មកដល់​ផ្ទះ​នាង ហើយ​ពេលនោះ​មាន​២​នាក់​ម្តាយ និង​កូន បាន​ជួយ​យក​នាង​ចូល​ទៅក្នុង​ផ្ទះ​។ លា្ង​ច​បន្តិច​ក្រោយមក​កូនប្រុស​ដែល​មាន​អាយុ ១៦​ឆ្នាំ​បាន​ត្រលប់​ទៅ​ផ្ទះ​ស្ត្រី​រងគ្រោះ​ម្តងទៀត ដោយ​ធ្វើការ​ចាប់​រំលោភ​នាង​តែម្តង​។​
លោក Palsgrove បានអោយដឹង​ទៀត​ថា បន្ទាប់​មក​ក្មេងប្រុស​នេះ​បាន​ចាកចេញ​ពី​ផ្ទះ​ស្ត្រី​រងគ្រោះ ហើយ​ត្រលប់​មកវិញ​ជាមួយនឹង​មិត្តស្រី​អាយុ ១៥​ឆ្នាំ​របស់​ខ្លួន និង​មិត្ត​ភ័ក្តិ​របស់​មិត្តស្រី​ខ្លួន​ដែល​បាន​លួច​របស់របរ​របស់​ស្ត្រី​ រងគ្រោះ​។​
ក្រោយ​មក​មន្ត្រី​ស៊ើបអង្កេត​បាន​រកឃើញ​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​រងគ្រោះ ​នៅ​ផ្ទះ​របស់​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំង​បី​។ ក្មេង​ជំទង់​ទាំង​បី​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សង្ស័យ​ពីបទ​លួច​ ទ្រព្យសម្បត្តិ​អ្នកដទៃ ការចូលរួម​ផ្សំគំនិត និង​ការរំលោភ​៕
 
 
 
ប្រភពពី happycambodia

Proudly Powered by Blogger.