រថយន្ត​សូ​ងួ​ន​បុក​មនុស្ស​ស្លាប់​នៅមុខ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

by sovanmony  |  in ពត៌មានជាតិ at  8:25 PM

 track
ភ្នំពេញ​៖​​ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សូ​ងួ​ន​បាន​បុក​មនុស្ស​ស្លាប់​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ខាង​មុខ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ​ស្ថិត​តាម​ប​ណោ​យ​ផ្លូវ​លេខ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​។​
​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ បុរស​ឈ្មោះ​ទី​ សុ​ខន​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ស្វាយ​តានី​ ឃុំ​បឹង​ព្រះ​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​។​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ បុរស​ សុ​ខន​ បាន​មក​ទិញ​បាយ​ឲ្យ​ប្អូន​ពេល​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កុង​តឺ​ន​រ័​របស់​ ក្រុមហ៊ុន​សូ​ងួ​ន​បុក​ទាំង​កំរោល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​ក​ន្លែ​ កើតហេតុ​។​ បច្ចុប្បន្ន​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំ​ណែ​ម្ចាស់​រថយន្ត​និង​អ្នក​បើករ​រត់​យករួចខ្លួន​បាត់​ស្រមោល​៕

ប្រភពពី នគរវត្ត

Proudly Powered by Blogger.