អ្នកលេង Facebook ប្រតិកម្ម​នឹង​រូបភាព​ស្រី​ពាក់អាវ​ស្តើង​ទទឹកភ្លៀង​ឃើញ​ចុង​សុដន់ដែល​គេ​បង្ហោះឌឺដង​ដល់​គណបក្សនយោបាយ​

by sovanmony  |  in សិល្បះនឹងតារា at  6:57 PM

បន្ទាប់ពី​ភ្លៀង​មួយ​មេ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​វេលា​ល្ងាច​នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ នេះ​រួចមក ស្រាប់តែ​លេច​ធ្លាយ​ចេញ​រូបភាព​ស្រី​ពាក់អាវ​ស​ស្តើង​ទទឹកភ្លៀង​លេច​ចុង​សុដន់​ត្រូវបាន​គេ​បង្ហោះ​ពេញ Facebook តែម្តង​។​ ​
ការ​បង្ហោះ​រូបភាព​អាសអាភាស ដោយ Acount មួយ​ឈ្មោះ Kheav Nany ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកលេង Facebook ទូទៅ​មានការ​ចាប់អារម្មណ៍​ផង និង​សម្តែង​នូវ​ការរិះគន់​ខ្លាំងៗ​ផង​ពីព្រោះ​អ្នក​បង្ហោះ​រូបភាព​បាន​ ប្រើពាក្យ​ពេចន៍​ថា «​ភ្លៀង​មួយ​មេ​ទទឹក​អស់​! អ្នកគាំទ្រ​បក្សប្រឆាំង​ហាម​ចុច Like ហាម​មើល​នាង​ខ្ញុំ បើ​ហ៊ាន​ចូល Comment មានន័យថា លួច​មើល​នាង​ខ្ញុំ​ហើយ​!!!»​។​ ​
ប្រិយមិត្ត​អ្នកលេង Facebook បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដែរ​ថា អ្នក​បង្ហោះ​រូបភាព​បែបនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់តម្លៃ​ ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​នោះទេ ​គឺមាន​ច​រឹត​ឌឺដង​ទៅដល់​គណបក្សនយោបាយ​ថែម​ទៀតផង ជាពិសេសគណបក្សនយោបាយ​ប្រឆាំង ទើប​ធ្វើ​ឲ្យ​អ្នកលេង Facebook ទូទៅ​សង្ស័យថា អ្នក​បង្ហោះ​រូបភាព​អាសអាភាស​នេះ​គឺ​ជាអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើការ​អុកឡុក​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ទាំងមូល​នាពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥៕​
sexy-facebook


ប្រភពពី - ដើមត្នោត

Proudly Powered by Blogger.