Lady Gaga បង្ហើប​រូបអាក្រាត​

by sovanmony  |  in សិល្បះនឹងតារា at  6:06 PM

ថ្មីៗ​នេះដែរចំនួន​នៃ​រូបថត​អាក្រាត របស់​តារាចម្រៀង Lady Gaga បាន​បង្ហើប​ចេញ នៅលើ​ទស្សនា​វ​ដ្តី V។ នៅ ក្នុង​រូបភាព​ទាំងនោះ Gaga បាន​បង្ហាញ​ភាព​សិច​ស៊ី នៅ​ពីមុខ​កាមេរ៉ា ដោយ​នាង​គ្មាន​ស្លៀក​សម្លៀក​បំពាក់ ​អី​រលីង ដោយ​គ្រាន់តែ​ប្រើប្រាស់​ដៃ​ទាំងពីរ​របស់​នាង បិទបាំង​សុដន់ និង​ប្រដាប់​ភេទតែប៉ុណ្ណោះ។ ​រូបភាព​ទាំងនេះ ត្រូវ​បាន​បង្ហោះ​នៅលើ Instagram ដោយ​អ្នក​ថតរូប Inez van Lamsweerde និង Vinoodh Matadin។​
​កន្លងទៅ​នេះ​ដែរ តារាចម្រៀង Lady Gaga ក៏បាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកគ្រង់​គ្រង​បារ ឈ្មោះ Luc Carl។ ​ទាក់ទិន​នឹង Luc Carl នេះដែរ មិត្ត​របស់ Lady Gaga នាង Brendan Jay Sullivan បាន​និយាយថា Luc Carl ជា​មិតុ្ត​ប្រុសដ៏​អាក្រក់ និង​បិតុនិយម​។ ដោយ​បច្ចុប្បន្ន​នេះ​ដែរ Luc Carl សម្បូរ​ទៅដោយ​ស្រី​ស្អាត​ព័ទ្ធជុំវិញ ក្រៅពីមិត្តស្រី​ខ្លួន​នាង Lady Gaga។​
​តែ​ទោះជា​យ៉ាងណា​ក៏​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ឲ្យដឹងថា តាមរយៈ​ទំនាក់ទំនង​របស់​គេ អាច​ធ្វើឲ្យ Lady Gaga យក​រឿង​នេះ​ទៅ​សរសេរ​ជា​បទ​ចម្រៀង ដើម្បី​ជ្រោង​កេរ្តិ៍ឈ្មោះ​របស់​នាង៕
ប្រភព៖ គេហទំព័រ ដំណឹង

Proudly Powered by Blogger.