ក្មេងប្រុសម្នាក់ ត្រូវសត្វស្វាមួយក្បាល តោងខាំ រងរបួសយ៉ាងធ្ងន់ធ្ងរ

by sovanmony  |  in ពត៌មានអន្តរជាតិ at  1:03 AM

ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅឯសួនសត្វមួយកន្លែង ក្នុងប្រទេសឥណ្ឌា ដោយសារតែ ក្មេងប្រុសរងគ្រោះម្នាក់ ត្រូវបានសត្វស្វាកាចសាហាវ មួយក្បាល វាយប្រហារ ដោយខាំអោយរងរបួស យ៉ាងធ្ងន់ធ្ងរ។
យោងតាមប្រភពព័ត៌មាន ដឺសាន់ របស់អង់គ្លេស បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅឯមជ្ឈមណ្ឌលជម្រកសត្វ មួយកន្លែង ក្នុងរដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា។ តាមរយៈរូបភាព ដែលថតបាន បង្ហាញពីសកម្មភាព ឪពុកក្មេងប្រុស រងគ្រោះ កំពុងជួយដល់កូនប្រុសរបស់គាត់ ដែលត្រូវសត្វស្វាកាច មួយក្បាល កំពុងតែតោងខាំ យ៉ាងសាហាវជាទីបំផុត។ ក្នុងពេលនោះ បុរសជាឪពុក បានលឺសម្លេងស្រែក របស់កូនប្រុសខ្លួន យ៉ាងខ្លាំង ខណៈពេលពួកគេ កំពុងដើរទស្សនា នៅក្នុងសួនសត្វនេះ។  យ៉ាងណាមិញ ក្មេងបុ្រសរងគ្រោះ មានឈ្មោះ Ragav បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ពីការខាំរបស់សត្វស្វា ហើយទំរាំអាចជួយដល់រូបគេ ពីក្រញាំធ្មេញ របស់សត្វស្វាដ៏កំណាចនេះបាន រហូតទាល់តែ ឪពុកក្មេងប្រុសរងគ្រោះ យកដំបងមកវាយសំពងវា។ ទោះជាយ៉ាងណា ពេលនេះ រូបគេកំពុងស្ថិតក្រោមការ ជួយសង្គ្រោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?


ប្រភពពី :ខ្មែរឡូត

Proudly Powered by Blogger.