កណ្ដាល ៖ ជនបង្កដែលបាន វាយសកម្មជន គណបក្ស ប្រជាជនកម្ពុជា នៅស្រុកពញាឭ ខេត្ដកណ្ដាល បណ្ដាលឱ្យ រងរបួសបែកក្បាល កាលពីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើ ស្ពានកំពង់អុស ឃុំកំពង់អុស ស្រុកពញាឭ ខេត្ដកណ្ដាល ត្រូវបានកម្លាំង នគរបាល ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន រួចបញ្ជូនទៅកាន់តុលាការ កាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ពីបទបង្ករបួសស្នាម ដែលជាបទល្មើស ព្រហ្មទណ្ឌ។
ស្នងការនគរបាល ខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ត្រី អ៊ាវ ចំរើន បានថ្លែងឱ្យដឹងថា ជនបង្ករូបនេះ ត្រូវបានកម្លាំង សមត្ថកិច្ច របស់លោក បើកការស្រាវជ្រាវ ហើយតាមចាប់ខ្លួន កាលពីវេលាម៉ោង ៦និង០៥នាទី ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ហើយបញ្ជូនខ្លួន ទៅតុលាការ នៅវេលា ម៉ោង ៩ និង៣០ នាទីព្រឹក ថ្ងៃដដែល ដោយជាប់ពាក់ព័ន្ធ នឹងបទល្មើសបង្ក របួសស្នាម ទៅលើសកម្មជន គណបក្សប្រជាជនកម្ពូជា បណ្ដាលឱ្យរងរបួសធ្ងន់ ស្រាលចំនួន ៣ នាក់។
យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ជនបង្កដែល ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួនខាងលើនេះ ឈ្មោះ ប៊ុន សាខន ហៅ តុង ម៉ុង អាយុ ៣១ឆ្នាំ រស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្ដកណ្ដាល ហើយគេដឹងថា ជនសង្ស័យរូបនេះ ជាសមាជិក គណបក្សសង្គ្រោះជាតិ ដែល ត្រូវបានបញ្ជាពីសំណាក់ លោក អេង ឆៃអ៊ាង និងលោក អ៊ូ ចាន់រិទ្ធ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ឱ្យធ្វើសកម្មភាព រារាំង ដោយយក រថយន្ដទៅទុកនៅ លើស្ពានកំពង់អុស ផ្អាកដំណើរការឃោសនា របស់គណបក្ស ប្រជាជនកម្ពុជា ព្រមទាំងទៅវាយ សកម្មជន របស់បក្សប្រជាជនកម្ពុជា បណ្ដាលឱ្យ រងរបួសទៀតផង ។
យ៉ាងណាក៏ដោយ បក្ខពួកមួយចំនួនទៀត ដែលចូលរួម បង្ករបួសស្នាមទៅ លើសកម្មជន គណបក្សប្រជាជនកម្ពុជា បាន និងកំពុងរត់គេចខ្លួន ហើយការតាមចាប់ខ្លួនជន បង្ករូបនេះ បានធ្វើឡើង ក្រោយ ពីមានពាក្យបណ្ដឹង របស់គណបក្សប្រជាជន ដោយចោទប្រកាន់ គណបក្ស សង្គ្រោះជាតិដឹកនាំ ដោយបុគ្គល ២រូបនេះ ពីបទរំខានការ ឃោសនា រកសំឡេងឆ្នោត និងពីបទ ព្រហ្មទណ្ឌ បង្ករបួសស្នាម ។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅ ស្រុកពញាឮ ខេត្ដកណ្ដាល ដឹកនាំដោយ លោក អេង ឆៃអ៊ាង និងលោក អ៊ូ ចាន់រិទ្ធ បានប្រើសមាជិក សមាជិកា របស់ខ្លួនយករថយន្ដ ទៅទុកចោល លើស្ពាន រួចដើរចេញ ក្នុង គោលបំណង រារាំងមិនឱ្យក្បួន គណបក្សប្រជាជនកម្ពុជា ដែលមាន អ្នកចូលរួម យ៉ាងច្រើន កុះកធ្វើដំណើរ ឆ្លងកាត់បាន និងចង់បង្ករឿង ដើម្បីទាញចូលក្នុង រឿងនយោបាយ និងយក លេសថា គណបក្សប្រជាជនកម្ពុជា ទៅរំខាន ពួកគេ និងគំរាមកំហែង ។
ជាមួយគ្នានេះ ក្រោយពីមានការប៉ះពារ ពាក្យសំដីរួចមក លោកអេង ឆៃអ៊ាង និងលោក អ៊ូ ចាន់រិទ្ធ ក៏បាន បញ្ជាឱ្យបក្ខពួក របស់ខ្លួន វាយសកម្មជន គណបក្ស ប្រជាជនកម្ពុជា បណ្ដាលឱ្យរងរបួសចំនួន៣នាក់ ទៀតផង ។
យោងតាម ប្រភពព័ត៌មានពី ថ្នាក់ដឹកនាំ ក្រុមការងារ គណបក្សប្រជាជន ចុះជួយ ស្រុកពញាឮ ខេត្ដកណ្ដាល បានថ្លែងឱ្យ ដឹងថា រឿងហេតុដែល លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះ លោក អ៊ូ ចាន់រិទ្ធ និងសមា ជិកសមាជិកា របស់ខ្លួនមួយក្ដាប់តូច ធ្វើ សកម្មភាពយក រថយន្ដទៅទុកចោល នៅលើស្ពាន ក្នុងគោលបំណងរារាំង មិនឱ្យក្បួន ដង្ហែគណបក្សប្រជាជន អាចធ្វើ ដំណើរ ឆ្លងកាត់បាននោះ បានកើតឡើងនៅវេលា ម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ទី១៥ ខែ កក្កដា ឆ្នាំ២០១៣ នៅស្រុកពញាឮ ខេត្ដ កណ្ដាល ។
ក្រុមការងារ គណបក្ស ប្រជាជន បានបន្ដ ថា តាមរយៈការដឹកនាំ និងចុះជួយប្រជា ពលរដ្ឋ នៅស្រុកពញាឮ ខេត្ដកណ្ដាល ដែល មានលោកលឹម គានហោ ជាប្រធានគណៈ ពង្រឹងនោះ បានធ្វើឱ្យគណបក្សប្រជាជន គ្រប់ឃុំនៃស្រុកពញាឮ ទទួលបានការគាំទ្រ យ៉ាងច្រើននិងកើនឡើង ជាបន្ដបន្ទាប់ ហើយបានបើក យុទ្ធនាការឃោសនា រកសំឡេងឆ្នោតជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃ ដំបូង នៃយុទ្ធនាការ ឃោសនាបោះឆ្នោត មកនោះ ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជន បានបន្ដយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត របស់ខ្លួន ដោយ មានអ្នកចូលរួមជាច្រើននាក់ មកពីតាមឃុំ នៃស្រុកពញាឮ ហើយនៅថ្ងៃដដែលនោះ លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណ បក្សប្រឆាំង ក៏បានដឹកនាំសមាជិក របស់ខ្លួន ចូលរួមដង្ហែផងដែរ ។
ប៉ុន្ដែ ដោយសារតែ ការដង្ហែក្បួន របស់បក្សប្រឆាំងមិនសូវមាន អ្នកចូលរួមនិងគាំទ្រ ច្រើននោះ ដូចគណបក្ស ប្រជាជន បានធ្វើឱ្យថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយ នេះ ច្រណែន រហូតបង្កើត ជាទង្វើបែបនេះតែ ម្ដងតាមរយៈការយក រថយន្ដ របស់ពួកគេ ទៅដាក់ចំកណ្ដាលស្ពាន រួចហើយបើកទ្វារ ដើរចេញបាត់ ធ្វើឱ្យក្បួន ដង្ហែគណបក្សប្រជាជន មិនអាចធ្វើដំណើរ ឆ្លងកាត់បាន ។
ពេលនោះក្រុម សមាជិក គណបក្សប្រជាជន ដែលធ្វើដំណើរ តាមម៉ូតូចំនួន១០ និងម៉ូតូរ៉ឺម៉ក់ ចំនួន២គ្រឿង បានចេញរួច ហើយធ្វើការដង្ហែ តាមពីក្រោយក្បួន គណបក្ស សង្គ្រោះជាតិ លុះដល់ចំណុច កើតហេតុ គឺចំណុចជ្រៃអណ្តែត ក្នុងភូមិតាព្រហ្ម ជនរងគ្រោះ ដែលជាសមាជិក របស់គណបក្សប្រជាជន លោក នុត យ៉ាន់ណារ៉ូ បានទាញម៉េក្រូ បម្រុងស្រែក ស្រាប់តែជនសង្ស័យបាន គប់ដបទឹកសុទ្ធ ។ នៅពេលនោះ ជនរងគ្រោះបាន អោនរើសដបទឹកសុទ្ធ ស្រាប់តែជនបង្កម្នាក់ បានចេញពីក្នុង រថយន្តម៉ាក 4Runner ពាក់ស្លាកលេខ រដ្ឋសភា4-2-102 និងជនសង្ស័យ ដែលចាប់ខ្លួននេះ បានចាប់ក្រៀក ជនរងគ្រោះ នាំចូលទៅក្នុងរថយន្ត ហើយវាយនឹង កូនសោរ បណ្តាលឲ្យបែកក្បាលតែម្តង។
ទាក់ទិនករណីរំខាន និងជាការបង្ករឿង របស់គណបក្សប្រឆាំង ខាងលើនេះ គណបក្សប្រជាជនកម្ពុជា នៅស្រុកពញាឮ បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់ គណៈកម្មាធិការរៀបចំការបោះឆ្នោត ស្រុក ពញាឮ ស្ដីពីការរំខានរបស់បក្ស ប្រឆាំង និងពាក្យបណ្ដឹងមួយទៀត ត្រូវបានដាក់ទៅសមត្ថកិច្ចពីបទព្រហ្មទណ្ឌ ដែលវាយឱ្យរងរបួស ហើយត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួន ជននេះតែម្តង។
យោងតាម ប្រភពព័ត៌មាន ពីក្រុមការងារ របស់គណបក្សប្រជាជន ដែលបានទៅដោះ ស្រាយបញ្ហាខាងលើនេះ នៅកន្លែងកើត ហេតុនោះ បានឱ្យដឹងថា ក្រោយពីបង្ករឿង យ៉ាងដូច្នេះ លោកអេង ឆៃអ៊ាង និងលោក អ៊ូ ចាន់រិទ្ធ បានជិះរថយន្ដចេញពីកន្លែងកើត ហេតុ ដោយទុកឱ្យសមាជិក របស់ខ្លួននៅ ដោះស្រាយ ដោយមិនបានទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំនោះទេ ។
នៅកន្លែងកើតហេតុនោះ សមាជិកគណ បក្សសង្គ្រោះជាតិ ដែលត្រូវថ្នាក់ដឹកនាំរបស់ ខ្លួនរត់ចោល មិនទទួលខុសត្រូវ បានជេរនិង ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែពួកគេ ជាអ្នកបញ្ជាឱ្យធ្វើរឿងនេះ ប៉ុន្ដែពេលមាន បញ្ហានាំគ្នារត់ចោលអស់។ សម្រាប់ គណបក្សប្រជាជន ដែលមានភាព ចាស់ទុំខាងផ្នែក នយោបាយ និងមានបទពិសោធន៍ ដឹកនាំប្រទេស អស់រយៈពេល៣៤ឆ្នាំ មកនេះ បានប្រាប់ឱ្យ សមាជិក របស់ខ្លួន រក្សាភាព អត់ធ្មត់និងមិន ឱ្យមានអំពើហិង្សាណាមួយកើតឡើង ។ ក្រោយមានករណី ខាងលើនេះកើតឡើង អ្នកឃ្លាំមើល របស់អង្គការសិទ្ធិមនុស្ស លីកាដូ និងអាដ៏ហុក បានចុះទៅស៊ើបអង្កេត រកមូលហេតុពិត ប្រាកដ ដែលនាំឱ្យកើតបញ្ហានេះឡើង។
គួរកត់សម្គាល់ថា គណបក្សប្រឆាំង តែង តែយកបញ្ហាជាច្រើន ទៅរំខាននិងធ្វើការ អុកឡុក នៃអំឡុងយុទ្ធនាការឃោសនា ហើយនៅពេលអាជ្ញាធរ និងសមត្ថកិច្ចទៅរា រាំង បានបង្វែរឿងនយោបាយ និងចោទថា ជាការបិទសិទ្ធិសេរីភាព ទៅលើពួកគេ ដូច ជាករណី លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ដ្រគណបក្សសម រង្ស៊ី និង បច្ចុប្បន្នជាមន្ដ្រីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ រួមជាមួយសមាជិក៤-៥នាក់របស់ខ្លួន កាលពីម្សិលមិញ បានទៅចែកខិតប័ណ្ណនៅ ផ្សារបន្លែផ្សារអំពៅ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ដោយ គ្មានការសុំអនុញ្ញាតត្រឹមត្រូវ ពីគណៈកម្មការផ្សារ ដែលនាំឱ្យខុសសេចក្ដី ណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត និងអាជ្ញាធររាជធានី ភ្នំពេញ ៕

លោកចាន់ សាវេត (រូបពាក់វ៉ែនតា) មន្រ្តីសមាគម អាដ៏ហុក កំពុងនិយាយ ជាមួយ សកម្មជន គណបក្សប្រជាជន ដែលរងរបួសបែកក្បាល
ប្រភព ដើមអម្ពិល