ការមានកូនភ្លោះតាមធម្មជាតិនោះ មិនអាចកំណត់ ឬ ប៉ាន់ស្មានបានឡើយ តែក៏មានកត្តាមួយចំនួន ដែល អាចធ្វើឱ្យអ្នកមានកូនភ្លោះ ផងដែរ។
- ក្រុមគ្រួសារដែលមានប្រវត្តិកូនភ្លោះ៖ ជាពិសេសគ្រួសារខាងម្តាយ ព្រោះស្រីអាចទទួលបានហ្សែនកូនភ្លោះដែលធ្វើឱ្យកើតការផលិតអូវុល ច្រើនជាងអ្នកដែលគ្មានហ្សែននេះ ទើបអាចធ្វើឱ្យស្ត្រីមានកូនភ្លោះបាន។ ប៉ុន្តែកូនភ្លោះក្នុងករណីនេះ កើតពីអូវុល ២ ឬច្រើនធ្លាក់មកបង្កកំណើតដែលកូនកើតមកអាចជាភេទដូចគ្នា ឬខុសគ្នាព្រោះអាចជាដំណពូជ។ ប៉ុន្តែកូនភ្លោះដូចគ្នា (Identical Twins) កើតពីអូវុលតែមួយរហូតក្លាយជាទារក២នាក់ដែលដូចគ្នា។
- អាយុ ទម្ងន់ កម្ពស់ ជាតិសាសន៍៖ មានការស្រាវជ្រាវបានបង្ហាញថា ស្រ្តីដែលមានអាយុច្រើន អាចមានកូនភ្លោះច្រើនជាងស្រ្តីដែលមានអាយុតិច ដោយស្រីវ័យច្រើនជាង ៤៥ឆ្នាំ អាចមានកូនភ្លោះរហូតដល់ ១៧ភាគរយ។ ចំណែករឿងទម្ងន់ខ្លួនក៏មានឥទ្ធិពលដូចគ្នាដែរ ដោយស្រ្តីមានរង្វាស់សមាមាត្ររាងកាយ (BMI) លើស ៣០ និងមានរូបរាងខ្ពស់ ក៏អាចនឹងមានកូនភ្លោះបានដែរ។ ក្រៅពីនេះ ស្រ្តីជនជាតិអាហ្រ្វិកស្បែកខ្មៅក៏មានអត្រាការពពោះកូនភ្លោះ ខ្ពស់ជាងជនជាតិផ្សេងៗ ខណៈនៅអាស៊ីមានកូននៅអាយុច្រើន ឬបង្កើនទម្ងន់លើសស្តង់ដា ដើម្បីបានកូនភ្លោះនោះទេ ព្រោះផលប៉ះពាល់ពីកុមារមានកូនភ្លោះវានឹងខ្ពស់ទៅតាមនោះដែរ។
- ប្រើថ្នាំជម្រុញអូវុល និងអាស៊ីតហ្វូលីត៖ ការទទួលទានជម្រុញការជ្រុះអូវុលរបស់ស្រ្តី ក្នុងករណីអ្នកពិបាកមានកូន ធ្វើឱ្យមានកូនភ្លោះបានខ្ពស់ជាងវិធីធម្មជាតិ។ តាមរយៈការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តពីប្រទេសអូស្ដា្រលីបានរក ឃើញថា អាស៊ីតហ្វូលិត មានសារធាតុដែលជួយឱ្យមានកូនភ្លោះផងដែរ៕