ខេត្តកំពង់ចាម ៖សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសង្សារ១គូ ដែលទើបតែចេញពីផ្ទះសំណាក់ ហើយចរចាគ្នាមិនត្រូវ ក៏បានឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សា កាលពីវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រង់ចំណុចក្រោមស្ពានគីហ្សូណា។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គូសង្សាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ គឺភាគីខាងប្រុសឈ្មោះ ណង ធារ៉ា អាយុ២៣ឆ្នាំ រស់នៅភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម ចំណែកភាគីខាងស្ត្រីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសឈ្មោះ ណង ធារ៉ា បានជិះម៉ូតូម៉ាក C125 ស៊េរី២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ទៅឌុបមិត្តភក្តិឈ្មោះ ទៅផឹកស៊ីនៅហាងមួយកន្លែងស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ។ ខណៈនោះរូបគេក៏បានហៅនារីម្នាក់មកអង្គុយជាមួយ។ បន្ទាប់ពីផឹកស៊ីរួចរាល់ ឈ្មោះ ណង ធារ៉ា បាននិយាយត្រូវរ៉ូវគ្នាជាមួយនារីម្នាក់នោះ ហើយក៏បាននាំគ្នាទៅសោយសុខរសជាតិស្នេហ៍ក្បែរផ្ទះ សំណាក់អង្គរស្រែ លុះពេលជិះម៉ូតូត្រលប់មកវិញ ស្រាប់តែបុរសនោះ បានឈ្លោះប្រកែក និងវាយតប់នាងដណ្តើមយកលុយ និងទូរស័ព្ទដៃតែម្តង។
បន្ទាប់កើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំយកគូស្នេហ៍ទាំង២នាក់នេះ មកកាន់អធិការដ្ឋានក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ៕