សហជីព​ស្នើ​ក្រសួង​អន្តរាគមន៍​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​​​មុន​ថ្ងៃ​បោះ​ឆ្នោត

by sovanmony  |  in ពត៌មានជាតិ at  7:08 PM

roc-001 
ភ្នំពេញៈ ប្រធាន ​សហ​ភាព​សហ​ជីព​កម្ពុជា​បានដាក់លិខិត​មួយ​ច្បាប់​ជូនរដ្ឋមន្រ្តី​ក្រសួង​ ការងារ​ កាល​ពី​ព្រឹក​ថ្ងៃ​​ពុធ​នេះ​ ស្នើ​សុំ​ជួយអន្តរា​គមន៍ទៅនិយោជក​រោង​ចក្រ​កាត់​ដេរ​ឲ្យបើក​ប្រាក់​ខែ​ មួយចំនួនជូន​កម្មករ​មុន​ថ្ងៃ​បោះ​ឆ្នោត​។
លោក រ៉ុង ​ឈុន ​ប្រធាន​សហភាព សហ​ជីពរូបនេះ​បាន ​ថ្លែង​ថា ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​​កម្មករ​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​ ស្រុក​កំណើត​ខ្លួន ក្រសួង​ការ​ងារ​គួ​​រ​តែ​ធ្វើ​អន្តរា​គមន៍​ឲ្យ​គ្រប់​ថៅ​កែ​រោង​ចក្រ​កាត់​ ដេរ​ទាំង​អស់​បើក​ប្រាក់​ខែ​ដល់​កម្មករមុនពេល​។
លោក រ៉ុង ​ឈុន ​បាន​មាន​ប្រសាសន៍​ថា៖«​ខ្ញុំ​ចង់​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​នេះ (លោក វង ​សូត) ធ្វើ​អន្តរា​គមន៍​ឲ្យ​ថៅ​កែ​បើក​ប្រាក់​ខែ​ចំនួន ៧០ ​ភាគ​រយ ​​ជា​មុន​ដល់​កម្មករ​ដើម្បី​ឲ្យ​ពួកគេ​មាន​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ បោះ​ឆ្នោត​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​តាម​ខេត្ត​ក្រុង​នានា​ដែល​ពួកគេ​ បាន​ចុះ​ឈ្មោះ​»។​
លោក​បាន​បញ្ជាក់​ថា ​កម្មករ​នឹង​បាត់​បង់​ឱកាស​ខ្លួន​ទៅ​បោះ​ឆ្នោត​បើ​សិន​ពួកគេ​មិន​មាន​ប្រាក់​ធ្វើ​ដំណើរ​។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

Proudly Powered by Blogger.