គ្រាន់តែឆ្កែពាក់គ្នា ស្ត្រីម្ចាស់ឆ្កែញីប្តឹង បុរសម្ចាស់ឆ្កែឈ្មោល

by sovanmony  |  in ពត៌មានអន្តរជាតិ at  7:40 PM

ប្រភព Lookingtoday
ចិន : នៅឯប្រទេសចិន ស្ត្រីម្នាក់កំពុងដាក់ពាក្យប្តឹងបុរសម្នាក់ ដោយចោទប្រកាន់ថា ឆ្កែរបស់គាត់ បានរំលោភឆ្កែញីរបស់នាង។
យោងតាមសារព័ត៌មាន បរទេសមួយបានឲ្យដឹងថា ស្ត្រីជាម្ចាស់ឆ្កែញី នោះបានប្តឹងទាមទារ សំណងជម្ងឺចិត្ត ១០ម៉ឺនយេនពីម្ចាស់ឆ្កែឈ្មោល ។ ហេតុការណ៍នេះកើតឡើង នៅពេលដែលឆ្កែទាំងពីរ ក្បាលកំពុងលេងនៅ កន្លែងមួយនៅក្នុងទីក្រុង Guangzhou ហើយ បុរសម្ចាស់សុនខឈ្មោល បានបោះវាទៅលើសុនខញី របស់ស្ត្រីនោះ។ តុលាការមិនបានសម្រេច ពីសំណងនៅឡើយទេ ហើយអាជ្ញាធរក៏មិនដឹងច្បាស់ថា តើឆ្កែឈ្មោលពិតជាបាន រំលោភឆ្កែញីយ៉ាងណានោះទេ៕
chetha-110

Proudly Powered by Blogger.