អាងហែលទឹកដែលប្រើប្រាស់ស្រាបៀរជំនួសទឹក ដំបូងបង្អស់លើពិភពលោក

by sovanmony  |  in សិល្បះនឹងតារា at  7:45 PM

តាមធម្មតាអាងហែលទឹក គេតែងតែប្រើប្រាស់ទឹកស្អាតធម្មតា មកចាក់បំពេញអាង ដើម្បីបានហែលទឹកកំសាន្ត ប៉ុន្តែសម្រាប់អាងហែលទឹកមួយកន្លែង ស្ថិតក្នុងប្រទេសអូទ្រីស គេបានប្រើប្រាស់ស្រាបៀរ មកចាកបំពេញក្នុងអាង ដើម្បីហែលលេងកំសាន្តទៅវិញ។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា អាងហែលទឹកដែលប្រើប្រាស់ស្រាបៀរ ជំនួសទឹកធម្មតានោះ គឺមានទីតាំងនៅក្នុងអតីតកន្លែងបិទស្រា Starkenberger មានឈ្មោះថា Austrian Brewery Castle ស្ថិតក្នុងស្រុក Tarrenz របស់ប្រទេសអូទ្រីស ហើយជាអាងស្រាបៀរសម្រាប់ហែល ដំបូងគេបង្អស់នៅលើពិភពលោក (the World's first-ever Beer Swimming Pools)។
គួរបញ្ជាក់ផងដែរថា នៅទីនោះគឺមានអាងហែលទឹក ចំនួន ៧ ដែលក្នុងអាងនិមួយៗ មានសភាពក្តៅ ជាមួយនឹងស្រាបៀរចំនួន ១២,០០០លីត្រ។
ជាមួយគ្នានេះដែរ ការងូត ឬត្រាំនៅក្នុងស្រាបៀរ ត្រូវបានគេជឿជាក់ថា អាចឲ្យយើងមានសុខភាពល្អ និងមានភាពប្រសើរជាង ការដែលយើងបរិភោគវា៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?


   



 

ខ្មែរឡូត

Proudly Powered by Blogger.