យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សិស្សសាលាវ័យក្មេងពីរនាក់ ត្រូវបានប្រទះឃើញអោបថើបគ្នា នៅលើរថភ្លើងមួយគ្រឿង ដោយមិនខ្វល់ពីភ្នែកអ្នកដទៃទាល់តែសោះ។ ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅលើខ្សែរថភ្លើង Circle Line ដែលធ្វើដំណើរឆ្ពោះទៅតំបន់ Bartley ស្ថិតក្នុងប្រទេសសឹង្ហបុរី។
បើតាមសម្តីរបស់អ្នកដំណើរម្នាក់ មានឈ្មោះថា Nichole ដែលជិះនៅរលើរថភ្លើងមួយគ្រឿងនោះដែរ បានប្រាប់ឲ្យដឹងថា សិស្សសាលាវ័យក្មេងមួយគូនោះ បានបញ្ចេញកាយវិការស្និទ្ធស្នាល និងអោបថើបគ្នា ទាំងខ្លួនពួកគេកំពុងតែ ពាក់ឯកសណ្ឋានសិស្សសាលា ហើយនៅលើរថភ្លើង ក៏មានសិស្សសាលាក្មេងៗ ជាច្រើននាក់ទៀតផង។
អ្នកដំណើររូបនោះបានបន្តទៀតថា ដំបូងឡើយពួកទាំងពីរនាក់ បានអោបថើបគ្នាយ៉ាងស្អិតរមួត បន្ទាប់មកសិស្សប្រុសនោះ បានរុញសិស្សស្រីនោះចេញ ប៉ុន្តែសិស្សស្រីនោះក៏បានមកអោបថើបវិញទៀត ហើយពួកគេក៏បន្តធ្វើបែបនេះទៀតទៅ៕

ប្រភពដើម ពី ខ្មែរឡូត